ក្ដៅៗ!...ចេញ​លទ្ធ​ផល​ពី​កិច្ច​ប្រជុំក្រុម​ការងារ CTN សម្រេចលើ​​គ្រួសារលោក អ៊ិត ​សេដ្ឋា ​

  • 2017-06-07 04:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា ​និង​ការ​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​សព​ អ៊ិត សេដ្ឋា មាន​ជាលំដាប់​និង​ហូរ​ហែ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​អះអាង​ណា​មួយ​ដែល​បញ្ជាក់​ថា អ្នក​ណា​នឹង​ឈរ​ជា​គោល​ជំហរចាត់​ចែង​ថវិកា​​សម្រាប់​​គ្រួសារ​នេះ​នៅឡើយ​ទេ។

មុន​នេះ​បន្តិច លោក​តា​វ៉ិចទ័រ​ ​ប្រាប់​ Sabay លទ្ធផល​សម្រេច​ក្នុង​ការ​ប្រជុំ​ដោះ​ស្រាយ​ពី​គ្រួ​សារ​គ្មាន​គោល​ជំហរ​នេះ​ចេញ​ហើយ គឺ​បង្កើត​ជា​មូលនិធិ​មួយ។

"លទ្ធផល​នៃ​ការ​ប្រជុំ​ គឺ​ក្រុម​ការងារ​បង្កើត​ជា​មូលនិធិ​មួយ​ដែល​ដើម្បី​​ប្រមូល​មូលនិធិ ជួយ​គ្រួសារ​គាត់​ និង​មានការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទូរទស្សន៍ CNC”។ ​​លោក តា​វ៉ិច​ទ័រ​ ថ្លែង។

លោក​បន្ត​ថា សម្រាប់​ថវិកា​ ដែល​ទទួល​បានទាំង​អស់ ​គឺក្រុម​ការ​ងារ​នឹង​​បង្កើត​ជា​កុង​ធនាគារ​មួយ​ ដែល​មាន​គណៈកម្មការ​ចំនួន​១០​នាក់​សម្រាប់​គ្រប់​គ្រង និង​ចាត់​ចែង​ចំណូល​ចំណាយ​លើ​ថវិកា​ទាំង​នោះ និង​មើល​ថែរក្សា​ ​គ្រួសារ​ដែល​មាន​តែ​មនុស្ស​ចាស់​ជរា និង​កុមារ​នេះ​មិន​ឲ្យ​រស់​នៅ​អត់​ឃ្លាន​ឡើយ​។

សម្រាប់​ចំណូល​បណ្ដោះ​អាសន្ន​នៅ​ពេល​នេះ មិន​ទាន់​មាន​ការ​សរុប​ជាក់​លាក់​ណា​មួយ​ទេ ព្រោះ​នៅ​មាន​សប្បុរស​ជន​ចូល​រួម​ជួយ​ជា​ហូរ​ហែរ។ តែលោកបញ្ជាក់​ថា​ក្រុម​ការងារ​ នឹង​រក្សា​ទុក​ដោយ​ម៉ត់ចត់​ មុន​ការ​ប្រកាស​ក្នុង​បុណ្យ​៧​ថ្ងៃ។

អត្ថបទ៖ សុខណា

អត្ថបទថ្មី