មិនធម្មតា! Bournemouth ជិត​ជោគជ័យ​ទិញ​យក​ John Terry

  • 2017-06-07 07:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Terry កាន់​តែ​ខិត​ជិត​ការ​ផ្ទេរ​ទៅ​លេង​នៅ Bournemouth ក្រោយ​ជំនួប​រវាង​សាមី​ខ្លួន​ និង​អ្នក​ចាត់ការ​ទូទៅ Eddie Howe ត្រូវ​បាន​បញ្ចប់។​

John Terry

អតីត​ប្រធាន​ក្រុម​ Chelsea ដែល​ទំនេរ​គ្មាន​ក្លឹប​លេង​អាច​នឹង​ទទួល​កម្រៃ​ពី Bournemouth ប្រមាណ​ ១​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍។​ West Brom ក៏​ចាប់​អារម្មណ៍​លើ​ Terry ដែរ​ប៉ុន្តែ​ខ្សែការពារ​កណ្ដាល​រូប​នេះ​រើស​យក​ Bournemouth ដែល​មាន​ទីលាន​ហ្វឹកហាត់​ប្រមាណ​ ជាង​១០០​គីឡូ​ពី​ផ្ទះ​របស់​គេ។

បើ​គ្រប់យ៉ាង​ទទួល​ជោគជ័យ​កីឡាករ​ដែល​លេង​បាន​ជិត​៧០០​ប្រកួត​ក្នុង​អាជីព​អាច​នឹង​ចុះ​កិច្ច​សន្យា​រយៈ​ពេល​១២​ខែ​ជាមួយ​ Bournemouth។ ក្រុម​ Bournemouth បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៩​កាល​ពី​រដូវ​កាល​មុន​​​ ជា​កំណត់ត្រា​​ល្អ​បំផុត​ របស់​ពួក​គេ​នៅ Premier League៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី