ភរិយាលោក Obama លើកទឹកចិត្តក្មេងស្រី ឱ្យចាប់យកអាជីពវិស័យបច្ចេកវិទ្យា
- 2017-06-08 01:56:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយាលោក Obama លើកទឹកចិត្តក្មេងស្រី ឱ្យចាប់យកអាជីពវិស័យបច្ចេកវិទ្យា
ចន្លោះមិនឃើញ
នាសន្និសីទ WWDC ឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Apple នៅរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃអង្គារកន្លងទៅ អ្នកស្រី Michelle Obama បានថ្លែងលើកទឹកចិត្តដល់ស្រីវ័យក្មេងគ្រប់រូប ឱ្យងាកទៅចាប់យកអាជីពវិស័យបច្ចេកវិទ្យា។
អ្នកស្រីបានលើកឡើងថា នៅក្នុងសង្គមមានផ្លូវវែងឆ្ងាយទៀតដែលត្រូវដើរ ហើយពេលវាមកដល់ភាពស្មើគ្នាក៏នឹងកើតមាន។ កង្វះខាតនៃវិស័យឧស្សាហកម្មបច្ចេកវិទ្យាបន្តមានឥតឈប់ឈរ ដែលជារឿយៗទាំងក្រុមហ៊ុន Apple និង Google បានខិតខំព្យាយាមជំរុញនិងលើកកម្ពស់ស្ត្រី ឱ្យមកចូលធ្វើការវិស័យនេះ។
ភរិយាអតីតប្រធានាធិបតីអាមេរិកខាងលើបន្តថា ចាប់ផ្ដើមដោយចំណេះដឹង ខណៈមានក្មេងស្រីរាប់លាននាក់ជុំវិញពិភពលោក ពុំបានទទួលចំណេះដឹងឡើយ នេះពុំមានន័យថាពួកគេខ្វះខាតធនធានឫពុំបានទៅសាលានោះទេ ផ្ទុយទៅវិញក៏ដោយសារវប្បធម៌បំបាក់ទឹកចិត្តក្មេងស្រីលើវិស័យនេះតែម្ដង។
នាកិច្ចបញ្ចប់អ្នកស្រីបានលើកឡើងពីបញ្ហាការកើនឡើងកម្ដៅផែនដី (Global Warming) ហើយចាំបាច់ត្រូវការជំរុញអ្នករាល់គ្នា ឱ្យចូលរួមត្រួតពិនិត្យនិងប្រតិបត្តិការលើបញ្ហានោះ។
បន្តចុចអាន៖