ហុក​ សុចិត្រា​ លើក​ចំណុច​ខ្វះខាត​របស់​កម្ពុជា​មុន​ប៉ះ​ឥណ្ឌូណេស៊ី​ល្ងាច​នេះ

  • 2017-06-08 08:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហុក​ សុចិត្រា​ ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ល្បី​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ លើក​ពី​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់​ក្រុម​គោព្រៃ​សព្វថ្ងៃ​នេះ​ ដែល​លោក​មើល​ឃើញ​កន្លង​មក​នោះ​គឺ​ ការ​បញ្ជូន​បាល់​ឲ្យ​គ្នា​មិន​សូវ​ស៊ីចង្វាក់​និង​មួយ​ទៀត​នោះ​គឺ​កាយសម្បទា​តែ​ម្ដង។​

លោក ហុក សុចិត្រ ខាងស្ដាំ

លោក​ ហុក​ សុចិត្រ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ការ​រីកចម្រើន​ខ្លាំង​ ដូច​ជា​ស្មារតី​តស៊ូ​ខំប្រឹង​ដើម្បី​ឈ្នះ​ បើ​និយាយ​ពី​កម្លាំង​កាយ​ក៏​ល្អ​ប្រសើរ​ហាត់​បាន​ដិតដល់​ រី​ឯ​បច្ចេកទេស​ទៀត​សោត​ក៏​ល្អ​និង​មាន​តិចនិក​ប្រកួត​ខ្ពស់។​ បើ​និយាយ​ពី​ចំណុច​ខ្សោយ​គឺ​មាន​តែ​បន្តិចបន្តួច​នោះ​ទេ​ បើ​ពួក​គេ​លេង​ឲ្យ​យល់​ចិត្ត​គ្នា​ជាង​និង​បន្តិច​ទៀត ​រឹតតែ​ល្អ​ប្រសើរ​ថែម​ទៀត​ ខណៈ​កាយសម្បទា​កីឡាករ​កម្ពុជា​តួច​ៗ​ ហាក់​នៅ​ចាញ់​ប្រៀប​ដៃ​គូ​បន្តិច។​

កីឡាករ ជម្រើសជាតិកំពុងហ្វឹកហាត់

អតីត​គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​កីឡាករ​ឥណ្ឌូណេស៊ី​ វិញ​ក្រុម​នេះ​ខ្លាំង​ គេ​មាន​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ហើយ​ថែម​ទាំង​មាន​កីឡាករ​បរទេស​ចូល​សញ្ជាតិ​រួម​និង​កូន​កាត់​ជា​មួយ​ចំនួន​ដែល​លេង​នៅ​តំបន់​អឺរ៉ុប​ទៀត។​ តែ​ដោយ​ក្រុម​នេះ​ជាប់​បម្រាម​ពី​ AFC​ ចំនួន​ ២ឆ្នាំ​ ដូច​នេះ​ប្រកួត​របស់​គេ​ហាក់​ធ្លាក់​បន្តិច​ មិន​សូវ​ទាន់​ល្អ​ដូច​ដើម​នោះ​ទេ។​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​ល្ងាច​នេះ​នៅ​កីឡដ្ឋាន​ជាតិ​ ចាប់​ពី​ម៉ោង​ ៦:៣០​ នាទី​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​