គ្រូ​ជម្រើស​ជាតិ​កម្ពុជា ​បន្សល់​ពាក្យ​១​ម៉ាត់​យ៉ាង​ខ្លី ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់

  • 2017-06-09 01:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បរាជ័យ​ជា​លើក​ទី​៣ ​កាល​ពី​យប់មិញ​ក្រោម​ថ្វី​ជើង​ឥណ្ឌូណេស៊ី ០-២ ​មក​ លោក​ Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​យើង​ត្រូវ​ការ​ពេល​វេលា​បន្ដ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព។

“យើង​ត្រូវ​ពេល។ ពេល​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។ ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​អស់​គ្នា​យើង​ថា​ខ្ញុំ​មក​ទី​នេះ​ដើម្បី​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា។ ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​នាំ​វា​ទៅ​រក​ថ្ងៃ​អនាគត ព្រោះ​យើង​លេង​ដើម្បី​អនាគត”។ សម្ដី​របស់​លោក Leonardo ​ក្រោយ​ចប់​ការ​ប្រកួត។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ ​ជា​ការ​ប្រកួត​ទី​៣​របស់​លោក​មក​ដឹក​នាំ​កម្ពុជា​ហើយ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ ខណៈ​ដែល​ថ្ងៃ​ទី​១១​នេះ ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​អាហ្វហ្គានីស្ថាន​បន្ដ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ