សំ វ៉ាន់ដេត ​ថា​ពីរ បី​ឆ្នាំ​មុន​ដូច​ល្អ ​តែ​ឃើញ​ប្រកួត​យប់មិញ ​រញ៉េរញ៉ៃ​វិញ​ហើយ

  • 2017-06-09 01:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​បង្ហាញ​យោបល់​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ហាក់​ដូចជា​ត្រលប់​ទៅ​រក​អតីត​កាល​លេង​មិន​សូវ​ល្អ​វិញ​ហើយ ដោយ​គ្មាន​លេង​ជា​ក្រុម​អ្វី​នោះ​ទេ។

បង្ហោះ​នៅ​លើ Facebook ​លោក សំ វ៉ាន់​ដេត​ ​បាន​សរសេរ​ដូច្នេះ​ថា​៖ “ពីរ ​បី​ឆ្នាំ​មុន​ គិត​ថា​ជម្រើស​ជាតិ​យើង​ខ្លាំង​ហើយ តែ​ឃើញ​មួយ​ប្រកួត​ម្សិលមិញ​ដូច​រញ៉េញៃ​វិញ​ហើយ។ ​លេង​ជាក្រុមគ្មាន​ ការពារ​ជា​ក្រុម​គ្មាន ​ប្រយុទ្ធ​ជា​ក្រុម​គ្មាន ​នេះ​ដោយសារ​ប្រកួត​មិត្តភាព​មែន​ទេ​។​សង្ឃឹម​ថ្ងៃ​១៣​នឹង​ល្អ​មក​វិញ ​ចាញ់​ឈ្នះ​ធម្មតា​ទេ​កីឡា​តែ​បើ​ចាញ់​រហូត​អាណិត​ពួក​ខ្ញុំ​អ្នក​គាំទ្រ​ផង​។ពី​គ្រូ​ម្នាក់​មិន​មាន​តំលៃ​ដូច​អ្នក​គ្រាន់​តែ​គំនិត​តូចតាច​ប៉ុណ្ណោះ ​សុំទោស​បើ​ប៉ះ​ពាល់​អ្នក​”។

កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ​ក្នុង​ឆ្នាំ​២០១៧​នេះ ខណៈ​ដែល​ការ​ប្រកួត​យប់មិញ​នេះ ​អ្នក​គាំទ្រ​មើល​ឃើញ​​ថា​ទម្រង់​លេង​ហាក់​មិន​ទាន់​ដល់​កម្រិត​ដែល​ចង់​បាន​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី