កម្មវិធី «​កាល​យើង​នៅ​ក្មេង​» មាន​អត្ថ​ន័យ​ដ៏​ស៊ី​ជម្រៅ​! ចង់​ដឹង​ទេ ថា​ជា​អ្វី​?​

  • 2017-06-12 02:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ "​កាល​យើង​នៅ​ក្មេង​" គឺជា​គម្រោង​ដ៏​ថ្មី​សន្លាង​របស់​ក្រុម​ទាយាទ​អង្គ​រ ដែល​មាន​ទស្សន​វិស័យ​ដ៏​សំ​ខាន់​មួយ​គឺ “​ដើម្បី​លើកស្ទួយ​ព្រះវិហារ​បុរាណ​របស់​ខ្មែរ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ ដែល​កំពុង​តែ​សាប​សូន្យ​” ដោយ​ផ្សារភ្ជាប់​ការកម្សាន្ត សប្បុរសធម៌ ការ​លើកស្ទួយ​វប្បធ​ម៌​ជាតិ​-​វិស័យ​អប់​រំ និង ការ​បំផុស​គំនិត​ទេសចរណ៍​សហគមន៍។​

សូមចុចអាន៖ ចង់​ត្រឡប់​ទៅកាន់​កុមារភាព​របស់​អ្នក​វិញ​ដែរ​​ឬទេ​? តោះ​! ចូលរួម​កម្មវិធី « កាល​យើង​នៅ​ក្មេង »​

​ ​ ជា​អត្ថ​ន័យ​ដ៏​ស៊ី​ជ​ម្រៅ ព្រឹត្តិការណ៍ “​កាល​យើង​នៅ​ក្មេង​” ចង់​ឲ្យ​អ្នកគ្រប់គ្នា​នឹកឃើញ​ដល់​កាលដែល​គេ​នៅ​ជា​កុមារ ដែល​វេលា​នោះ ព្រះវិហារ​បុរាណ នៅ​មាន​ចំនួន​ច្រើនជាង​សព្វថ្ងៃ​។

ឆ្លងកាត់​ដំណើរ​នៃ​ពេលវេលា ព្រះវិហារ​បុរាណ​ទាំងឡាយ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់ _ កំពុង​តែ​រង​គ្រោះ​ដោយ​ការ​វាយ​កម្ទេច​ចោល ហើយ​ជំនួស​មកវិញ​​នូ​វ​ព្រះវិហារ​ថ្មី គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ពន់​ពេក​ណាស់។

ដោយ​មូលហេតុ​ថា​៖ បញ្ហា​ព្រះវិហារ​បុរាណ ជា​បញ្ហា​ដ៏​ស៊ី​ជម្រៅ​មួយ និង ដើម្បី​ទាក់ទាញ​អ្នកចូលរួម​ឲ្យ​បាន​ចំនួន​ច្រើន ដោយ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខកខាន​ឱកាស​ដ៏​កម្រ​នេះ ទើប​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា “​កាល​យើង​នៅ​ក្មេង ត្រឡប់​ទៅកាន់​កុមារភាព​របស់​យើង​” ដោយ​បាន​បញ្ចូល​នូវ​ភាព​សប្បាយៗ​នានា​កាល​នៅ​ក្មេង​ដោយ​ឈ​រលើ​គោលការណ៍​លើកស្ទួយ​វ​ប្បធម៌ជាតិ និង ការ​អប់​រំ​។​

​“​ក្បាច់​សាណី ឬ ក្បាច់​សន្ធិយា​” សិល្បៈ​ដ៏​កម្រ​នៅ​ស្រុក​យើង​សព្វថ្ងៃ ក្នុង​ព្រះវិហារ​បុរាណ វត្ត​មជ្ឈិម​វ័ន (​នៅ​ក្បែរ​វត្ត​ចំប៉ា ទីតាំង​កម្មវិធី​)​

​ខណៈ​ដែល​បាន​និយាយ​អំពី​កុមារភាព​ហើយ ព្រឹត្តិការណ៍​នេះ​ក៏​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​កម្ពុជា​ទាំងឡាយ​មាន​វាសនា​ដូចគ្នា តាម​រយៈ​ការ​លើក​ស្ទួយ​ការ​អាន ការធ្វើ​សប្បុ​រិសធ​ម៌ និង ការ​បំផុស​វេទិកា​កុមារ ដោយ​ប្រាថ្នា​ផ្ដល់​ឱកាស​ដល់​កុមារ​កម្ពុជា​គ្រប់​រូប​ដែល​មាន​ទេព​កោសល្យ បាន​បង្ហាញ​សមត្ថភាព និង ទេពកោសល្យ​របស់​ពួកគេ​។ ការណ៍​ទាំង​នេះ​នឹង​ធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​សម្បូរ បែប​ថែម​ទៀ​ត ដែល​នឹង​បង្កើត​អនុស្សាវរីយ៍​សម្រាប់​អ្នកចូលរួម​-​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​នៅឯ​ព្រះវិហារ​បុរាណ ជាមួយ​នឹង​ព្រះវិហារ​បុរាណ​ផង​។ ហើយ​ដើម្បី​រក្សា​នូ​វ​អនុស្សាវរីយ៍​ក៏ដូចជា​ទឹកចិត្ត​ស្រឡាញ់​នា​ពេលា​នេះ​ចំពោះ​ព្រះវិហារ​បុរាណ​ឲ្យ​គង់​វ​ង្ស​នោះ ព្រឹត្តិការណ៍​ក៏បាន​បំផុស​គំនិ​ត​ទេសចរណ៍​សហគមន៍ តាម​រយៈ ក្បួន​រ​ទេះ​គោ​ទស្សនាចរ ទៅ​ទស្សនា​ព្រះវិហារ​បុរាណ ចំនួន ៣ ផ្សេង​ទៀត​នៅក្នុង​តំ​បន់ ផ្ទះ​បុរាណ សិប្បកម្ម​តម្បាញ​ក្រមា សិល្បៈ​ចាក់​ចេក និង ភ្លេងបុរាណ​ខ្មែរ ដែល​សុទ្ធតែជា​បេតិកភណ្ឌ​ជាតិ​រូបី និង អរូបី ដែល​កំពុងតែ ឋិត​នៅ​គង់​វ​ង្ស​នៅ​ក្នុង​តំ​បន់​ដែល​នឹង​រៀ​ប​ចំ​ព្រឹត្តិការណ៍​នេះ​នៅឡើយ​។​

សិល្បៈ​ចាក់​ចេក - បេតិកភណ្ឌ​ជាតិ​អរូបី​ដ៏​កម្រ​នៅក្នុង​តំ​បន់​

​ជាង​នេះ​ទៅទៀត “​កាល​យើង​នៅ​ក្មេង​” គឺ​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេច​ព្រះ​មហាក្សត្រី សម្ដេច​យាយ​។ លើស​ពី​ការ​អបអរសាទរ​រ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្ដេច​ម៉ែ ព្រឹត្តិការណ៍​នេះ​ក៏​មាន​គោលដៅ​ដើម្បី​ចង់​ឲ្យ​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​បាន​យល់ដឹង​ឲ្យ​បាន​ស៊ី​ជ​ម្រៅ​ថា ​ព្រះវិហារ​បុរាណ​ទាំងឡាយ ភាគច្រើន គឺជា​ព្រះ​កេរមរតក​ដែល​បន្សល់ ​ដោយ​ព្រះ​មហាក្សខ្មែរ​ពី​សម័យ​បុរាណ​។ ម្យ៉ាង​ក៏​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​គ្រប់​រូប​បាន​ចងចាំ​អំ​ពី​ព្រះ​គុណូបការៈ​ដ៏​ខ្ព​ង់​ខ្ពស់​របស់​ព្រះ​មហាក្សត្រី​ខ្មែរ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​លើកស្ទួយ​វិស័យ​វប្បធ​ម៌​ជាតិ​ក៏ដូចជា​ព្រះពុទ្ធសាសនា​។

​ ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរទេ​? កុំឲ្យ​ខកខាន​ឱកាស​ដ៏​ល្អ​នេះ​ឲ្យ​សោះ​ណា៎​... ព្រឹត្តិការណ៍ «​កាល​យើង​នៅ​ក្មេង​» នឹង​ប្រព្រឹត្តទៅ​ចំនួន ២ ថ្ងៃ​កន្លះ​៖ ថ្ងៃ​សៅរ៍ អាទិត្យ និង ព្រឹក​ថ្ងៃ​ចន្ទ ទី ១៧ ១៨ និង ១៩ ខែ​មិថុនា ព​. ស​. ២៥៦១ គ​. ស​. ២០១៧ នៅ​ឯ​វត្ត​បុរាណ ចំប៉ា ម្ដុំ​ព្រែក​ឯង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ រាជធានី​ភ្នំពេញ​។ លោក​អ្នក​អាច​ចូលរួម​កម្សាន្ត​ដោយ​សេរី ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ៨ យ​ប់​។​

​តើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចង់​ជួល​តូប​លក់​ផលិតផល​ដែរ​ឬទេ​? សូម​ទា​ក់ទង​តាម​រយៈ​លេខ​ទូរ​សព្ទ​ខាងក្រោម​នេះ​៖​

  • ០៨១ ៨០៩ ៥៣៦

  • ០៨៦ ៥៦៦ ៧៧៨

  • ០៧៧ ២២០ ០៨៣

  • ០១០ ២៨១ ០៦៩

  • ០១០ ៦០០ ៨៤៨

  • ០១២ ៦៧៩ ៩៩៥​

​ ​ព័ត៌មាន​លម្អិ​ត សូម​ចូល​ទៅកាន់​ទំព័រ Facebook ទាយាទ​អង្គ​រ - Angkor Inheritor​

​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា