ថៃច្រានចោលរបាយការណ៍ថា ថៃស្ថិតក្នុងចំណោម​ប្រទេស​គ្រោះថ្នាក់បំផុត​សម្រាប់ទេសចរណ៍

  • 2017-06-12 03:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ទាហាន និង​ប៉ូលិស​ហ្វីលីពីន ៥៨​នាក់​បាន​ស្លាប់ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម IS នៅ​ក្រុង Marawi

គិត​ត្រឹម ២​សប្ដាហ៍​ប៉ុណ្ណោះ ទាហាន និង​ប៉ូលិស​ហ្វីលីពីន ៥៨​នាក់​បាន​ស្លាប់ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ IS នៅ​សមរភូមិ នា​ក្រុង Marawi តំបន់​ភាគ​ខាងត្បូង​របស់​ហ្វីលីពីន។ ​ឯក្រុម​សកម្ម​ប្រយុទ្ធ IS ចំនួន ១៣៤​នាក់ ក៏​ត្រូវបាន​ទាហាន​ហ្វីលីពីន​បាញ់​សម្លាប់​វិញ​ដែរ។

២. ចំនួន​សាកសព​ជន​រងគ្រោះ​​ធ្លាក់​យន្តហោះ​នៅ​មីយ៉ាន់ម៉ា រក​ឃើញ​បាន​ជិត​ពាក់​កណ្ដាល​

ក្រុម​ស្រាវជ្រាវ​មីយ៉ាន់ម៉ា​ បាន​រក​ឃើញ​សាកសព​ជិត​ពាក់​កណ្ដាល​នៃ​​​ជន​រងគ្រោះ​ធ្លាក់​យន្តហោះ​យោធា​​ដែល​បាន​ធ្លាក់​កាល​ពី​សប្ដាហ៍​មុន។ ​យន្តហោះ​នេះ​ត្រូវ​គេ​ដឹង​ថា​ ប្រភេទ Shannxi Y8 ផលិត​ក្នុង​ប្រទេស​ចិន បាន​ដឹក​មនុស្ស​ចំនួន ១២២​នាក់ ​មាន​ទាហាន​ ក្រុម​ការងារ កុមារ និង​សាច់ញាតិ​ក្រុម​ការងារ​ផ្សេង​ទៀត ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ Andaman កាល​ពី​ថ្ងៃ​ពុធ។

៣. ថៃ​ច្រាន​ចោល​ចំណាត់​​ថ្នាក់​ថា ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ទេសចរណ៍

ក្រសួង​ការបរទេស​ថៃ បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) ដែល​​បាន​ចាត់​ថ្នាក់​ប្រទេស​ថៃ​​ជា​ប្រទេសគ្រោះ​​ថ្នាក់​ទាំង ២០​នៅ​លើ​លោក​​សម្រាប់​អ្នក​ទេសចរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ខាង​លើ​លោក Busadee Santipitaks ចាត់​ទុក​​ថា វា​ជា​របាយការណ៍​ហួសសម័យ​ និង​លម្អៀង និង​មិន​​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​របស់​ថៃ។ សូម​ទស្សនា​ការ​បកស្រាយ​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី