ថ្នាំ​ដុស​ធ្មេញ​អប្សរា​ខ្មែរ​ អតិថិជន​នៅ​កាណាដា​គ្រោង​យកសិទ្ធិ​​ផ្ដាច់​មុខទៅ​លក់​បន្ត​​

  • 2017-06-13 02:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាំ​ដុស​ធ្មេញ​​​«អប្សរា»​ដែល​ផលិត​ដោយ​កូន​ខ្មែរ​នៅ​ខេត្ត​កំពង់ស្ពឺ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អតិថិជន​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​អតិថិជន​នៅ​ប្រទេស​កាណាដា​កំពុង​ចាប់​អារម្មណ៍​ទិញ​សិទ្ធិ​​ផ្តាច់​មុខ​ទៅ​ចែក​ចាយ​នៅ​កាណាដា។

លោក​ស្រី សៅ សុភាព​ ម្ចាស់​សហគ្រាស នគរ​រីករាយ​​​ថា​ សហគ្រាស​របស់​លោក​ស្រី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​តាំង​ពី​ឆ្នាំ​២០១១។ បច្ចុប្បន្ន​អតិថិជន​នៅ​ក្នុង​ស្រុក​កំពុង​ទទួល​ស្គាល់​ និង​ចាប់​អារម្មណ៍​​ថ្នាំ​ដុះ​ធ្មេញ​អប្សរា។ រហូត​ដល់​ពេល​នេះ​ សហគ្រាស​របស់​លោក​ស្រី​បាន​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ ព្រម​ទាំង​មាន​គម្រោង​យក​ទៅ​លក់​នៅ​ទ្វីប​អឺរ៉ុប។

លោក​ស្រី​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​​ កាន់​តែ​ពិសេស​ទៀត​នោះ​ អតិថិជន​នៅ​ប្រទេស​កាណាដា​កំពុង​ចាប់​អារម្មណ៍​ និង​​​ចង់​ទិញ​សិទ្ធិ​ផ្តាច់​មុខ​យក​ទៅ​ចែក​ចាយ​នៅ​ប្រទេស​កាណាដា។ នេះ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​សហគ្រាស​របស់​លោក​ស្រី​ដែល​កាន់​តែ​មាន​ទី​ផ្សារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។

សហគ្រាស​នគរ​រីករាយ​ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ស្ពឺ​​បាន​​កំពុង​ផលិត​ផលិតផល​ជា​ច្រើន​ដូច​ជា​ សាប៊ូ​កក់​សក់​ សាប៊ូ​ដុស​ខ្លួន​ និង​សាប៊ូ​លាង​សម្អាត​ប្រើ​នៅ​ផ្ទះ​បាយ​ជា​ដើម៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី