ច្បាប់​លីគ​បារាំង​ធ្វើ​ឲ្យ​អតីត​គ្រូ​ Leicester ពិបាក​ទៅ​ដឹកនាំ​ Nantes

  • 2017-06-13 07:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Claudio Ranieri ត្រូវ​បាន​តែង​តែ​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ Nante នៃ​ក្របខ័ណ្ឌ​ Ligue 1 បារាំង​ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ពី​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​នេះ​សិន​ដោយ​សារ​តែ​បញ្ហា​អាយុ។

បុរស​ជនជាតិ​អ៊ីតាលី​បាន​ទំនេរ​ពី​ការងារ​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ​ក្រោយ​ត្រូវ​ Leicester City បណ្ដេញ​ចេញ​បើ​ទោះ​ជា​លោក​ជួយ​ក្លឹប​ឈ្នះ​ Premier League ក៏​ដោយ។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ​ Nante ចង់​បាន​រូប​លោក​ទៅ​ដឹកនាំ​តែ​កំពុង​មាន​បញ្ហា​រឿង​អាយុ​ដោយ​សារ​ច្បាប់​មួយ​ក្នុង​ប្រទេស​បារាំង។

យោង​តាម​ច្បាប់​នៃ​ក្របខ័ណ្ឌ​ Ligue 1 គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចាត់ការ​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ដឹកនាំ​ក្លឹប​ក្នុង​ប្រទេស​បារាំង​នោះ​ទេ ស្រប​ពេល​ដែល​លោក Ranieri បច្ចុប្បន្ន​មាន​វ័យ​៦៥​ឆ្នាំ​ទៅ​ហើយ​ដូច្នេះ​ទើប​ត្រូវ​រង់​ចាំ​ការ​យល់​ព្រម​ពី​សហព័ន្ធ​បាល់ទាត់​បារាំង​ជា​មុន​សិន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម