តោះ​​ ​មើល​ការ​បើក​ ​Rolls-Royce​ ​តម្លៃ​ ​១៣​ ​លាន​ដុល្លារ​ ​តាម​ដង​ផ្លូវ

  • 2017-06-16 07:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce Sweptail​ ​តម្លៃ​ ​១៣​ ​លាន​ដុល្លារ​ ​ដែល​ដាក់​តាំង​ភ្លាម​ ​ត្រូវ​កំពូល​មហាសេដ្ឋី​រុស្សី​​ម្នាក់​ទិញ​យក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ​ ​ត្រូវ​ឃើញ​បើកបរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ប្រទេស​អ៊ីតាលី​ ​ដែល​សំញែង​ពី​រូបរាង​ដ៏​ទាក់ទាញ​នៃ​រថយន្ត​ផលិត​តែ​មួយ​គ្រឿង​នេះ។

ម្ចាស់​ ​Rolls-Royce Sweptail​ ​គឺ​ជា​លោក​ ​Roman Abramovich​ ​ដែល​ជា​មហាសេដ្ឋី​ចូល​ចិត្ត​យានយន្ត​ទំនើបៗ​ ​ដូច​ជា​រថយន្ត​ប្រណាំង​ ​យន្តហោះ​ឯកជន​ ​និង​នាវា​ ​ហើយ​គាត់​ក៏​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​ ​Chelsea​ ​ផង​ដែរ។

ចំពោះ​មូលហេតុ​ដែល​លោក​ ​Roman Abramovich​ ​អាច​ទិញ​រថយន្ត​តម្លៃ​កប់​ពពក​នេះ​បាន​ ​ព្រោះ​ដោយ​សារ​គាត់​ ​គឺ​ជា​ផ្ដើម​គម្រោង​ផលិត​រថយន្ត​នេះ​ជា​មួយ​ ​Rolls-Royce​ ​តាំង​ពី​ឆ្នាំ​ ​២០១៣​ ​មក​ម្ល៉េះ៕

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ