ហេតុ​អ្វី​ប៉ា​​ចាក​ចេញ​ពេល​កូន​​មាន​​ឱកាស​​សង​គុណ (វីដេអូ)

  • 2017-06-16 11:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«​​កាល​​​ពី​​​មុន​​​ខ្ញុំ​​​​នៅ​​​ក្មេង​​​ខ្ចី​​​​ពេក ស្រលាញ់​​​ប៉ា​​​​តែ​​​​អត់​​​ចេះ​​​បង្ហាញ​​​ឲ្យ​​​គាត់​​​ដឹង​​ ។ មួយ​ថ្ងៃ​ៗខ្ញុំគិត​តែ​ប្រឹងរៀន​មិនបាន​ខ្វល់​ខ្វាយ​យកចិត្តទុកដាក់​ពីប៉ាឡើយ។ ដល់​​​ពេល​​​ខ្ញុំ​​​ចាប់​​​​ផ្តើម​​​ចាស់​​​ចិត្ត​​​​គំនិត ចេះ​រកលុយ​​ អាច​សងគុណប៉ា​​ ស្រាប់​​​តែ​​​អកុសល​អី ​​​គាត់​​​ជួប​​​គ្រោះ​​​ថ្នាក់​​​​ត្រូវ​​​​ចាក​​​ឆ្ងាយ​ពីខ្ញុំ​​​ជា​​​រៀង​​​​រហូត​»​។ នេះ​​​គឺ​​​ជា​​​សម្តី​​​​រៀបរាប់​យ៉ាង​ក្តុកក្តួល​​រ​​​បស់​​​លោក​​​​ស្រី ប៊ុន ចាន់​និមល បច្ចុប្បន្ន​​​​ជា​​​ម្ចាស់​​​ផលិតកម្ម​​​សា​ស្ត្រា និង​ជា​​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ម្នាក់​។​

រំលឹក​ដល់​គ្រា​​ដែល​ឪពុក​ជា​ទីស្រលាញ់​វ័យ​ ៤០ឆ្នាំលាចាកលោក​ ​លោកស្រី​​និយាយទាំងរំជួលចិត្ត​ថា ​៖«​​ខ្ញុំ​​​មិន​​​ដឹង​​​​ថា​​​ត្រូវ​​​​យក​​​ពាក្យ​អី​មក​រៀបរាប់​អារម្មណ៍ពេល​នោះ​ទេ​​​​​ ព្រោះវា​បាន​​​កើត​​​ឡើង​​​​​ឆាប់​​​រ​ហ័​ស​​​ពេក​។ ខ្ញុំ​​​​​បាន​​​​បាក់​​​ទឹក​​​ចិត្ត​​ និងសោក​​​ស្តាយ​​​យ៉ាងខ្លាំង ព្រោះ​​​តាមពិតក្នុ​ងចិត្ត​ខ្ញុំ​តែងប៉ង​ថា​ពេល​រៀនចប់នឹង​ប្រឹង​រក​លុយ​​​ជួយសម្រាលបន្ទុកគ្រួសារ​​ដោយ​សារ​កាលនោះ​​ជីវភាពយើងពិតជាលំបាកខ្លាំងណាស់​»។

និមល​ បន្តថា​៖ «ក្រោយ​​​មក​ខ្ញុំ​​​ក៏​ចាប់ផ្តើម​យល់​​ ប៉ា​​​បាន​ទៅ​បាត់​​​​ហើយ​តែ​​​ខ្ញុំ​​​នៅ​​​មាន​​​ម៉ាក់ អី​​​ចឹង​​​​ខ្ញុំ​​​​ត្រូវ​​​តែ​រឹងមាំ ត្រូវ​យកចិត្តទុកដាក់ចំពោះម៉ាក់​ ធ្វើ​​​​ឲ្យ​​​ម៉ាក់​​​ខ្ញុំ​​​​សប្បាយ​​​ចិត្ត​​ ដូច​​​​ពាក្យ​​​​ចាស់​​​​ពោល​​​ថា​​​​ធ្វើបុណ្យ​​​ទាន់​​​ខែ​​​ភ្លឺ​​​​»​។​​​​

​មិន​ធ្លាប់​ទ​ម្លាយ​​​ឲ្យ​​​អ្នកណា​​​​ដឹង​ឡើយ​ពី​​​រឿងរ៉ាវ​ទា​ក់ទង​​​នឹង​ឪពុក ថ្ងៃ​នេះ​​ និម​ល សុខចិត្ត​​​បើក​បេះដូង​​​​បង្ហាញ​ពី​អារម្មណ៍​ពិត​​​​​ទាំងអស់​​​​មិន​លាក់​​​លៀម​​​ឡើយ​​​៕

ចង់​ច្បាស់​​ សូម​មើល​​​វីដេអូ​​​ខាង​​​ក្រោម​​ ៖ ​ ​​ ​

អត្ថបទ៖ លីដា