បទ​ថ្មី​«​ឪពុក​អ្នកក្រ​» ថា​កុំ​តូចចិត្ត​​កើត​ជា​កូនអ្នកក្រ​សំ​ខាន់​គឺ​មាន​ពុក​ល្អ ​

  • 2017-06-17 07:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡើង​កម្សត់​ល​ន្ល​ង់​ល​ន្លោ​ចម៉ង បទ​ថ្មី​នាង​តូច សុវត្ថិ​ឌី ធា​រិកា ច្រៀង​រៀបរាប់​ពី អារម្មណ៍​កូនស្រី​អ្នកក្រ​ដែល​មាន​ឪពុក​ល្អ​មាន​ប្រឹង​ប្រែង​តស៊ូ​ដើម្បី​អនាគត​កូនស្រី ខណៈ​អ្នក​ម្តាយ​បាន​ចាកចេញ​ឆ្ងាយ ពេល​នេះ​កំពុងតែ​ក្តៅ​ខ្លាំង​លើ​បណ្តាញស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​បាន​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១០ មិថុនា​កន្លង​ទៅ​នេះ ។​

​តោះ​! មើល​ឃ្លា​ខ្លះ​ៗ​ក្នុង​បទ​ច​ម្រៀ​ង ៖​

«មិន​តូចចិត្ត​ទេ ទោះ​កើត​ជា​កូនអ្នកក្រ សំខាន់​ខ្ញុំ​មាន​ពុក​ល្អ ​ប្រឹង​ត្រដរ​តស៊ូ​ថែ​កូន ពេល​ម៉ែ​ទៅ​ចោល រស់​លំបាករ​សាត់ដូច​ក្បួន​ ​កម្សត់​ពីរ​នាក់​ឪពុក​កូន ជីវិត​រត់លូន​ក្រោម​កំដៅ​ថ្ងៃ​ ​យ​ប់​ឡើងពុក​ព្រួយ គិត​រឿង​ក្រពះ​ថ្ងៃស្អែក ដេក​យំ​បង្ហូរទឹកភ្នែក​ ​នឹក​ស​ង្វែ​គ​អាសូរ​កូនស្រី កូន​គេ​អ្នកមាន រស់​លើ​វីឡា​ស្កឹមស្កៃ​ ​មិន​ដែល​ស្គាល់​ទុក្ខ​ភ័យ ហេតុអ្វី​វាសនា​កើត​មក​ខុសគ្នា​?»​ ។

​យ៉ាងម៉េច​ដែរកម្សត់​មែន​អត់​?

​លោក សា​វិន ហ្វី​លីព អ្នកនិពន្ធ​បទ​នេះ​បានឲ្យដឹងថា​បទ​នេះ​ជា​រឿង​ពិត​របស់​មនុស្ស​ម្នាក់​ដែល​លោក​ធ្លាប់​ស្គាល់ ហើយ​ស្រប ទិវា​ឪពុក ជិត​មកដល់​ផង​នោះ លោកក៏​បញ្ចេញស្នាដៃ​ឲ្យ​ហើយ​តែម្តង​។​

​Sabay ជឿជាក់ថា​អត្ថ​ន័យ​បទ​នេះ​អាច​ត្រូវ​រឿងរ៉ាវ​មនុស្ស​ជាច្រើន​ទៀ​ត ពិសេសសម្រាប់​យុវវ័យ​ ​បើ​ស្តាប់​បទ​ចម្រៀង​នេះ គឺ​អាច​ទទួល​បាន​កម្លាំងចិត្ត​ជាពិសេស​ដើម្បី​តស៊ូ​ប្រឹង​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត ទោះ​អ្នក​កើតម​កមិន​មាន​វាសនា​ល្អ​ដូច​គេ តែ​អ្នក​ត្រូវ​មាន​ជំនឿ​ថា​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ប្រែ​ជា​ប្រសើរ​បាន តាម​រយៈ​ការ​ខំប្រឹង​សិក្សា ធ្វើការ និង ធ្វើ​តែ​អំពើ​ល្អៗឲ្យ​អ្នក​ផង​ស្រលាញ់​រាប់​អាន​ នោះ​អ្នក​នឹង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​។ នេះ​ដូច​ពាក្យ​របស់ Bill Gates ថា៖« បើ​អ្នក​កើតមក​ក្រ​មិនមែនជា​កំហុស​របស់​អ្នក​ទេ តែបើ​អ្នក​ស្លាប់ទៅ​ក្រ​នោះ​ទើប​ជាកំ​ហុ​ស​របស់​អ្នក »៕

​ចង់​កាន់​តែ​ច្បាស់​ពី​អត្ថ​ន័យ​​កម្សត់​បង្កប់​ខ្លឹម​សារ​ដ៏មាន​​​​ន័យ​ នៃបទ ឪពុក​​អ្នក​ក្រ​ សូម​មើល​វីដេអូ​៖​

អត្ថបទ​៖ លីដា