ភ័យអរ​ឥត​ល្ហែរ​ពេល​ក្លាយជា​ឪ​គេ​លើក​ដំ​បូ​ង​ (​វីដេអូ​)​

  • 2017-06-19 07:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លាយជា​ឪពុក​គេ​អ្នកណា​ដែល​ថា​មិន​គិត​ច្រើន ពិសេស​គឺ​បុរស​ដែល​មាន​ការ​ទទួលខុសត្រូវ​ត្រូវ​ខ្ពស់​ចំពោះ​គ្រួសារ ។ បែប​នេះ​ក៏​ព្រោះថា​ជីវិត​គូរ​ស្វាមីភរិយា​នឹងត្រូវ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ឬ ស្ទើរ​ទាំងស្រុង​តែម្តង​បន្ត​ពី​មានកូន​។​

​ទោះ​យ៉ាងនេះក្តី បុរស​ម្នាក់​បាន​អះអាងថា​ក្លាយជា​ឪពុក​គេ គឺ​ធ្វើ​ឲ្យ​លោកកា​ន់តែមាន​ភាព​ចាស់​ទុំ ចេះគិត​វែងឆ្ងាយ និង​មាន​កម្លាំងចិត្ត​បន្ថែម​តស៊ូ​ប្រឹង​ប្រែង​ធ្វើការ ហើយ​គ្រួសារ​របស់លោក​កាន់តែ​មាន​សុភម​ង្គ​ល​ទោះ​ត្រូវ​នឿយហត់​ជាមុន​ក៏ដោយ។ នេះ​ជា​ការលើកឡើង​របស់​បុរស​វ័​យ ៣២​ឆ្នាំ ឈ្មោះ ពុធា​រ៉ា ដែល​បាន​ក្លាយជា​ឪពុក​គេ​ទាំង​មិនបាន​ព្រៀងទុក ហើយ​ពេលនេះ​កូន​ប្រុសរបស់លោក​មាន​អាយុ​ ៦ខែហើយ​។

ពុធារ៉ា បាន​​រៀប​រាប់​​ដោយ​​ស្មោះ​ត្រង់​​មិន​លាក់​​លៀម​​​​ពី​បទពិសោធន៍​​ជីវិត និង​អារម្មណ៍​ពិត​របស់ខ្លនមុននិងក្រោយ​​ក្លាយជា​ឪពុក​គេ​ជា​លើក​ដំ​បូ​ង​នេះក្នុង​វីដេអូ​ខ្លីមួយ​ ត្រូវបាន​បង្ហោះ​លើ​បណ្តា​យស​ង្គ​ម​ហ្វេស​ប៊ុ​ក​កាលពី​ម្សិល​មិ​ញ​ស្រប​ឱកាស​ទិវា​លោកឪពុក​តែម្តង ដោយ​រយៈពេល​តែ ២០​នាទី​ប៉ុណ្ណោះ​មាន​អ្នក​មើល​ដល់​ទៅ ជិត៥​ម៉ឺន​នាក់​ទៅហើយ​។

​ចង់ដឹងថា​ឪពុក​ដំបូង​ម្នាក់​នេះ​ភ័​យ​អរ ហើយ​ប្រែប្រួល​គួរ​ឲ្យ​ចាប់អារម្មណ៍​ម៉េច​ខ្លះ សូម​មើល​វីដេអូ​៖ ( 3-5​នាទី​)​ ​ ​

អត្ថបទ​៖ លីដា