ប្រុង​ប្រយ័ត្ន! ​កង្វះ​អាហារូបត្ថម្ភកុមារ ប្រឈម​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ

  • 2017-06-20 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង្វះ​អាហារូបត្ថម្ភ​កុមារ​ គឺជា​បញ្ហា​សុខភាព​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កុមារ​កម្ពុជា​អាយុ​ក្រោម ៥​ឆ្នាំ​ប្រមាណ​ជា ៣២% ក្រិន (​ក្នុង​នោះ​មាន ៩% មាន​បញ្ហា​ក្រិន​ធ្ងន់ធ្ងរ​) កុមារ​ស្គម​មាន​ចំនួន ១០% (​មាន ២% នៃ​កុមារ​ទាំង​នោះ​មាន​សភាព​ស្គម​ធ្ងន់ធ្ងរ​) ហើយ កុមារ ២៤% ទៀត​មាន​ទម្ងន់​ស្រាល (​ក្នុង​នោះ​មាន ៥% មាន​សភាព​ខ្វះ​ទម្ងន់​ខ្លាំង​) ។ អត្រា​កង្វះ​អាហារូបត្ថម្ភ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ដំ​បូ​ង​នៃ​ជីវិត​ដោយសារ​កុមារ​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ការលូតលាស់ ការ​ផ្តល់​ចំណី​អាហារ​មិន​ត្រឹមត្រូវ និង​ភាព​ងាយ​រង​គ្រោះ​ពី​ជំងឺ​ឆ្លង​ផ្សេងៗ។​

ចឹង​សូម​​​កុំ​បណ្ដោយ​ឱ្យ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​អ្នក ជាពិសេស​ពេល​ដែល​កូន​របស់​អ្នក​ជា​ក្មេង​រើស​ចំណី​។ ក្មេង​រើស​ចំណី​អាច​នឹង​ខ្វះ​នូវ​សារ​ជាតិ​ចិញ្ចឹម​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​នៃ​រូបរាងកាយ និង​បញ្ញា​ស្មារតី​របស់​គេ​។ ប្រការ​នេះ​អាច​បណ្តាល​ឱ្យ​កើតមាន​ផលវិបាក​ដែល​មិន​សម​ប្រកប​មួយ​ចំ​នួន​ដូច​ខាងក្រោម​៖​

  • បាត់បង់​មូលដ្ឋាន​គ្រឹះ​នៃ​ការលូតលាស់​

  • ការ​អភិ​វ​ឌ្ឍ​ខួរក្បាល​មាន​ភាព​យឺតយ៉ា​វ​

  • ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​

  • បាត់បង់​ភាព​ស្និទ្ធស្នាល​រវាង​ឪពុកម្តាយ និង​កូន​

ការ​ញ៉ាំ​រើស​ចំណី​របស់​កុមារ​តូចៗ អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​កង្វះ​សារជាតិ​ចិញ្ចឹម ដែល​អាច​មាន​ផល​ប៉ះពាល់​លើ​សុខភាព និង​ការលូតលាស់​របស់​កុមារ​។ នៅ​ទូទាំង​ពិភព​លោក ក្នុង​ចំណោម​ឪពុកម្ដាយ​ ២នាក់​ មានម្នាក់​និយាយ​ថា កូន​របស់​ពួកគេ​ជា​ក្មេង​រើស​ចំណី។ ឥរិយាបថ​រើស​ចំណី​របស់​កុមារ​មាន​ដូចជា មិន​ចាប់អារម្មណ៍​នឹង​ចំណីអាហារ ឈប់​ញ៉ាំ​អាហារ​ក្រោយពី​ញ៉ាំ​បាន​ពីរ​ទៅ​បី​ម៉ាត់ ទាមទារ​ចុះ​ចេញពី​កៅអី និង​លេង​ច្រើន​ពេល​ញ៉ាំ​អាហារ​ជាដើម​។ កុមារ​រើស​ចំណី​ប្រ​មាណជា ៣០% កើតមាន​ឥរិយាបថ​នេះ​ពេល​ពួកគេ​មាន​អាយុ​១​ឆ្នាំ ហើយ​អាច​បន្ត​រហូតដល់​អាយុ ១០ ឆ្នាំ​។​

​តាម​ការសិក្សា​បែប​វេជ្ជសាស្ត្រ​ចំនួន ២០​ករណី​បង្ហាញ​ថា PediaSure ជួយ ដល់​កុមារ​ដែល មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អោយ​ទទួល​បាន​នូ​វ​ការលូតលាស់​និង​ការ​អភិ​វ​ឌ្ឍ​បាន​ប្រសើ​របំ​ផុត​។​តាម​ការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា​៖​ ​ ​•​ជួយ​ដល់​ការឡើង​ទ​ម្ងន់ និង​រក្សា​ការលូតលាស់​របស់​កុមារ​បានល្អ​

​• ជួយ​ទ្រ​ទ្រ​ង់​ដល់​ស្ថានភាព​អាហារូបត្ថម្ភ​ឲ្យ​កាន់តែ​ប្រសើរ​

​•​ទ្រ​ទ្រ​ង់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​

​•​ផ្ដល់​នូ​វ​អាហារូបត្ថម្ភ​បន្ថែម​បានល្អ ដែល​មាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី