PGA Tour ​នឹង​ធ្វើ​តេស្ដ​កីឡាករ​វាយ​កូន​គោល​ទាំង​អស់ ​ដែល​ចូល​រួម

  • 2017-06-21 02:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ PGA Tour ​នឹង​ធ្វើ​តេស្ដ​កីឡាករ​វាយ​កូន​គោល​ទាំង​អស់​ដែល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត ​ដើម្បី​ធានា​ឱ្យ​បាន​ការ​ប្រកួត​ដែល​គ្មាន​សារជាតិ​ញៀន​និង​ការ​បន្លំ​ផ្សេង​ៗ។

លោក Jay Monahan ប្រធាន​កម្មវិធី​ខាង​លើ​បាន​បញ្ជាក់​ថា​នេះ​គឺ​ជា​ការ​រៀប​ចំ​មួយ ​ដើម្បី​ដំណើរ​ការ​ប្រកួត​ដោយ​រលូន។ កីឡាករ​ទាំង​អស់​មិន​ថា​ជា​បុគ្គល​ល្បី​ខ្លាំង​ឬ​យ៉ាង​ណា​នោះ​ទេ ត្រូវ​តែ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ដ​ឈាម​ជា​មុន​សិន ​ទើប​អាច​​ចូល​រួម​ប្រកួត​បាន។ ដោយ​ការ​ធ្វើ​ដូច្នេះ ​គឺ​ចង់​ឃើញ​ការ​ប្រកួត​កីឡា​មួយ​ដែល​ចេញ​ពី​សមត្ថភាព​ពិត​ៗ។

PGA Tour ​ជា​កម្មវិធី​ប្រកួត​វាយ​កូន​គោល​ធំ​មួយ​នៅ​អាមេរិក ​ដែល​កកើត​ឡើង​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ​កីឡាករ​គ្រប់​កម្រិត​នឹង​មាន​ឱកាស​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ដោយ​បែងចែក​ជា​ច្រើន​វិញ្ញាសា៕

ចុចអានអត្ថបទបន្ដ៖

សម្ដី​គ្រូ​ទាំង​ពីរ​មុន ​ប៉ះ​គ្នា​ល្ងាច​នេះ

Hun Sen Cup ដំណាក់​កាល​ទី​៤​រសៀល​នេះ​មាន៤​គូ​ក្នុង​នោះ​​១​គូ​ក្រុម​ខ្លាំង​ប៉ះ​គ្នា

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី