កំពូលកម្មវិធីទាំង ១៥ ត្រូវចិត្តស្ដូកអ្នកនិយមកាត់តវីដេអូ
- 2017-06-24 06:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលកម្មវិធីទាំង ១៥ ត្រូវចិត្តស្ដូកអ្នកនិយមកាត់តវីដេអូ
ចន្លោះមិនឃើញ
ការកាត់តវីដេអូនៅក្នុងកុំព្យូទ័រមានកម្មវិធីប្រើប្រាស់ជាច្រើន ចុះខ្លួនអ្នកផ្ទាល់ តើធ្លាប់ស្គាល់បានប៉ុន្មានហើយ? ថ្ងៃនេះ Sabay បង្ហាញនូវ ១៥ កម្មវិធី ដែលក្នុងនោះមានទាំងដាក់លក់ និងមួយចំនួនទៀតអាចទាញយកបាន Free ។
១.AVS Video Editor:
សូមណែនាំថានេះ គឺជាជម្រើសទី ១ ងាយបំផុតសម្រាប់អ្នកប្រើប្រាស់ដំបូងៗក្នុងការកាត់តវីដេអូលើកុំព្យូទ័រប្រើប្រាស់ Windows ។ វាត្រូវបានបង្កើតឡើងដោយក្រុមការងារ Online Media Tecnologies ដែលមានការគាំទ្រទាំងប្រភេទវីដេអូ Blu-ray ហើយអាចអនុញ្ញាតឱ្យអ្នកធ្វើការចែករំលែកវីដេអូទៅកាន់បណ្ដាញសង្គមដោយស្វ័យប្រវត្តិ។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: AVI, MP4, MKV, FLV, AMV, 3GP, MPG, DAT, VCD ជាដើម
-គាំទ្រឯកសារទាញចេញ: AVI, MP4, WMV, SWF, FLV, MPG ជាដើម
-តម្លៃ: គ្រប់កម្មវិធីទាំងអស់ពី AVS ដាក់លក់ជាកញ្ចប់ក្នុងតម្លៃ ៥៩ ដុល្លារ តែបើប្រើជាលក្ខណៈ Trail មិនកំណត់ចំនួនថ្ងៃទេ
-លក្ខណៈពិសេស: HD Support, Non-destructive Editing, Single Video Track, Dual Audio track
២.Adobe Premier Pro:
កម្មវិធីកាត់តវីដេអូនេះ គាំទ្រទាំងនៅលើប្រព័ន្ធ Windows និង Mac ។ អាចធ្វើការកែច្នៃវីដេអូជាមួយមុខងារបន្ថែម ដែលភ្ជាប់ទំនាក់ទំនងជាមួយ After Effects និង Photoshop ។
-គាំទ្រប្រព័ន្ធ: Windows, Mac និង Cloud
-គាំទ្រឯកសារ: សឹងតែទាំងអស់នៃទម្រង់ឯកសារពេញនិយម
**-តម្លៃ:**ដាក់លក់តែមានប្រភេទផ្សេងគ្នា តម្លៃទៅតាមកញ្ចប់
-លក្ខណៈពិសេស: HD Support, Multi Track editing, storyboard mode, unlimited audio, video tracks, linear timecode display និង NDE ។
៣.Final Cut Pro:
កម្មវិធីនេះ បានជួយផលិតករភាពយន្តក្នុងការកាត់តចេញជារឿង ២ រួមមាន The Social Network និង The Girl with the Dragon Tattoo ។ បង្កើតឡើងដោយក្រុមហ៊ុន Apple Inc ម្ល៉ោះហើយបើអ្នកប្រើប្រាស់កុំព្យូទ័រ Mac ច្បាស់ណាស់ថាកម្មវិធីនេះ ជាជម្រើសដ៏ល្អសម្រាប់អ្នក។
-គាំទ្រប្រព័ន្ធ: Macintosh -គាំទ្រឯកសារទាញចូល: គ្រប់ទម្រង់ឯកសារឱ្យតែគាំទ្រជាមួយ QuickTime -គាំទ្រឯកសារទាញចេញ: គ្រប់ទម្រង់ឯកសារឱ្យតែគាំទ្រជាមួយ QuickTime -តម្លៃ: ២៩៩ ដុល្លារ -លក្ខណៈពិសេស: HD Support, Non-destructive editing, storyboard mode, កែលើសពី ៩៩ វីដេអូនិងសម្លេង
៤.Sony Vegas Movie Studio:
បើអ្នកមានកម្លាំងម៉ាស៊ីនតូចល្មម មិនជាធំពេក កម្មវិធីមួយនេះអាចជាជម្រើសសម្រាប់អ្នកបាន ដោយវាអាចគាំទ្រទាំងអស់នូវមុខងារមួយចំនួនដូចកម្មវិធីដទៃដែរ ហើយអាចគាំទ្រតែប្រព័ន្ធ Windows មួយគត់។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: MP4, AVI, WAV, WMV, QuickTime, MPEG-4 ជាដើម
-គាំទ្រឯកសារទាញចេញ: AVI, MP4, MPEG-4, WMV, WAV ជាដើម
-តម្លៃ: ៤៩,៩៥ ដុល្លារ (មានជំនាន់ Trail អាចទាញយក)
៥.Lightworks:
យើងធ្លាប់តែឃើញកម្មវិធីខ្លះគាំទ្រតែប្រព័ន្ធមួយៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Lightworks គឺអាចគាំទ្របានទាំងនៅលើ Windows, OS X និង Linux ។ វាមានមុខងារស្តង់ដារច្រើន អាចនិយាយចូលជាកម្មវិធីរាងពិបាកប្រើបន្តិចដែរ។
-គាំទ្រប្រព័ន្ធ: Windows, Mac OS, Linux
-គាំទ្រឯកសារទាញចូល: គាំទ្រសឹងគ្រប់ឯកសារទាំងអស់ជាលក្ខណៈ HD
-គាំទ្រឯកសារទាញចេញ: គាំទ្រសឹងគ្រប់ឯកសារទាំងអស់ជាលក្ខណៈ HD
-តម្លៃ: យើងអាចទាញយកឥតគិតថ្លៃ ប៉ុន្តែវាក៏មានលក់ក្នុងជំនាន់ Pro Version ផងដែរ
-លក្ខណៈពិសេស: HD Support, Non-destructive editing, storyboard mode, unlimited video tracks និង audio tracks, Linear timecode display ។
៦.SONY Vegas Pro:
នរណាមិនស្គាល់ឈ្មោះកម្មវិធីមួយនេះ យើងអាចហៅវាជារៀមច្បងរបស់ SONY Vegas Movie Studio ។ អ្នកប្រើប្រាស់អាជីពក្នុងការកាត់តវីដេអូ រៀបអាពាហ៍ពិពាហ៍ប្រាកដជាប្រើនូវកម្មវិធីនេះ។គាំទ្រទាំងវីដេអូ 4K ដែលកម្មវិធីមួយចំនួនមិនអាចធ្វើបាន។ -គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: AVI, MP4, WMV, WMA, OMA, OGG, AAF, AIF ជាដើម
-គាំទ្រឯកសារទាញចេញ: MP4, WAV, WMV, MVC, MP3 ជាដើម
-តម្លៃ: ៥៩៩,៩៥ ដុល្លារ (ប៉ុន្តែវាក៏មានលក់ក្នុងជំនាន់ Trail Verson ផងដែរ)
-លក្ខណៈពិសេស: HD Support, Non-destructive editing, unlimited video & audio tracks, linear timecode display ។
៧.Cinelerra:
កម្មវិធីនេះបង្កើតឡើងសម្រាប់អ្នកប្រើ Linux ហើយសរសេរឡើងក្នុងកម្មវិធី C++ ។ ទោះបីមានផ្ទៃ UI ធម្មតា ប៉ុន្តែយើងមានសិទ្ធប្រើប្រាស់មុខងារច្រើន ដែលមានស្តង់ដារខ្ពស់។
-គាំទ្រប្រព័ន្ធ: Linux
-គាំទ្រឯកសារទាញចូល: គ្រប់វីដេអូទាំងអស់ គាំទ្រទាំង HD
-គាំទ្រឯកសារទាញចេញ: គ្រប់វីដេអូទាំងអស់ គាំទ្រទាំង HD
-តម្លៃ: ឥតគិតថ្លៃ
-លក្ខណៈពិសេស: High Definition Support, Non-destructive editing, Multi Track editing, unlimited video និង audio tracks, linear timecode display។
៨.Pinnacle Studio:
កម្មវិធីសម្រាប់ប្រព័ន្ធ Windows មួយនេះ មានមុខងារសំខាន់ខ្លះៗដូចជា Drag និង Drop កែច្នៃវីដេអូ HD, កែច្នៃ Timeline បានដល់ ៦, បង្កើត Title និង Overlay ដោយខ្លួនឯង និងមានកញ្ចប់ Effect, Transition, Sound ជាច្រើនមកជាមួយ។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: AVI, MVC, QuickTime, MKV, HDV ជាដើម
-គាំទ្រឯកសារទាញចេញ: DVD, MPEG-4, MP4, QuickTime, MKVនិង device-based platforms -តម្លៃ: ៥៩,៩៥ ដុល្លារ
-លក្ខណៈពិសេស: High Definition Support, Non-destructive editing, Multi Track editing, unlimited video និង audio tracks, linear timecode display ។
៩.Corel VideoStudio:
កម្មវិធីនេះ ស្ថិតក្រោមអ្នកបង្កើតតែមួយនៃកម្មវិធីរចនាក្រាហ្វិក CorelDraw ។ គាំទ្រប្រព័ន្ធ Windows ប៉ុន្តែមិនអនុញ្ញាតឱ្យទាញយកប្រើប្រាស់ Free នោះឡើយ ដែលមុខងារសំខាន់ៗរួមមាន កែល្បឿន Variable របស់វីដេអូ, ងាយស្រួលបង្កើត Overlay និង Title, មុខងារ DSLR Enlarged និង Stop-Motion ជាដើម។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: សឹងគ្រប់ឯកសារវីដេអូទាំងអស់ រួមបញ្ចូលទាំងរបស់ iPad, កាមេរ៉ា DSLR និងស្មាតហ្វូន
-គាំទ្រឯកសារទាញចេញ: គាំទ្រសឹងគ្រប់ឯកសារវីដេអូទាំងអស់
-តម្លៃ: ៧៩,៩៩ ដុល្លារ
-លក្ខណៈពិសេស: HD Support, Non-destructive editing, storyboard mode, 6 video tracks និង 4 audio tracks, linear timecode display។
១០.iMovie:
ជាកម្មវិធីបន្ទាប់ដែលបង្កើតឡើងដោយ Apple ផ្ទាល់ ហើយរមែងមានស្រាប់នៅលើឧបករណ៍ Mac ជាដើម។ យើងអាចធ្វើការកាត់តវីដេអូយ៉ាងងាយស្រួល ហើយគាំទ្រ ១០០ ភាគរយ ក្នុងការបញ្ជូនវីដេអូទៅកាន់ iPhone,iPad និង iPod ។
-គាំទ្រប្រព័ន្ធ: Mac និង iOS
-គាំទ្រឯកសារទាញចូល: គាំទ្រវីដេអូ QuickTime និងឯកសារកម្រិត HD
-គាំទ្រឯកសារទាញចេញ: គាំទ្រវីដេអូ QuickTime និងឯកសារកម្រិត HD
-តម្លៃ: ឥតគិតថ្លៃ
-លក្ខណៈពិសេស: NDE, HD Support, 2 video tracks និង 4 audio tracks, linear timecode display និង storyboard mode។
១១.Pitivi:
ជាកម្មវិធីគាំទ្រតែនៅលើប្រព័ន្ធ Linux ប៉ុន្តែមានបញ្ចូលនូវរាប់រយនៃ Transition, Filters និង Effects ។ គាំទ្រការប្រើប្រាស់ក្នុងទម្រង់ច្រើនភាសា។
-គាំទ្រប្រព័ន្ធ: Linux
-គាំទ្រឯកសារទាញចូល: គាំទ្រគ្រប់ឯកសារវីដេអូកំពុងពេញនិយម
-គាំទ្រឯកសារទាញចេញ: គាំទ្រគ្រប់ឯកសារវីដេអូកំពុងពេញនិយម
-តម្លៃ: ឥតគិតថ្លៃ
-លក្ខណៈពិសេស: HD Support, NDE, Multi Track editing, unlimited video និង audio tracks, និង linear timecode display។
១២.CyberLink PowerDirector:
PowerDirector បង្កើតឡើងដោយក្រុមហ៊ុន CyberLink ដែលមកជាមួយនូវ UI ធម្មតា។ លក្ខណៈពិសេសមួយ គឺងាយស្រួលដល់អ្នកប្រើ អាចធ្វើការកាត់តវីដេអូនៅគ្រប់ទីកន្លែង មិនត្រឹមតែមានកុំព្យូទ័រឫអត់នោះទេ ព្រោះយើងអាចប្រើបានទាំងនៅលើស្មាតហ្វូន។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារទាញចូល: FLV, AVI, 3GP, AVI, DAT, WMV, MPEG-4, MP4 ជាដើម
-គាំទ្រឯកសារទាញចេញ: MVC, MPEG-4, MKV, WMV, QuickTime ជាដើម
-តម្លៃ: ៧៤,៩៩ ដុល្លារ
-លក្ខណៈពិសេស: High Definition support, NDE, 100 audio and video tracks, linear timecode display និង storyboard mode។
១៣.Kdenlive:
គាំទ្រលើប្រព័ន្ធ Linux, FreeBSD និង Mac OS X ។ មុខងាររបស់កម្មវិធីនេះ មានលក្ខណៈមិនខុសពីកម្មវិធីដទៃៗ ខាងលើទៀតនោះទេ។
-គាំទ្រប្រព័ន្ធ: FreeBSD, Mac និង Linux
-គាំទ្រឯកសារ: MPEG2, MP4 និងឯកសារពេញនិយមផ្សេងទៀត
-តម្លៃ: ឥតគិតថ្លៃ
-លក្ខណៈពិសេស: HD Support, storyboard mode, 2 video tracks និង 4 audio tracks, linear timecode display, NDE។
១៤.ivsEdits:
បើអ្នកកំពុងសម្លឹងមើលកម្មវិធីកាត់តវីដេអូឥតគិតថ្លៃសម្រាប់ Windows នេះអាចជាជម្រើសល្អសម្រាប់អ្នក។ ជាកម្មវិធីកាត់តធម្មតាៗ ពុំមានមុខងារច្រើនដូចកម្មវិធីលក់នោះឡើយ។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារ: គ្រប់ឯកសារវីដេអូពេញនិយមទាំងអស់
-តម្លៃ: ឥតគិតថ្លៃ
១៥.Windows Movie Maker:
កម្មវិធីនេះ គឺសាមញ្ញមែនទែន ត្រឹមម៉ាស៊ីនកម្លាំងតូចៗ ក៏អាចប្រើប្រាស់បានយ៉ាងរលូន ព្រោះវាគ្រាន់តែមានមុខងារមួយចំនួនដូចជាបញ្ចូល Transition, សម្លេង និងទាញចេញប៉ុណ្ណឹងឯង។
-គាំទ្រប្រព័ន្ធ: Windows
-គាំទ្រឯកសារ: គាំទ្ររាល់ឯកសារពេញនិយមទាំងអស់
-តម្លៃ: ឥតគិតថ្លៃ
-លក្ខណៈពិសេស: HD Support, Storyboard Mode, 1 video track និង 2 audio tracks, linear timecode display ។
ចុចអាន៖
វិធី Save ព័ត៌មានលើគេហទំព័រទុកមើលពេលអត់អ៊ីនធឺណិតក្នុង iPhone
អ្នករកស៊ីកែរូបតាម Photoshop ទម្លាយរូប មុន និង ក្រោយ របស់អតិថិជន