ធី វ៉ាន់នីវ៉ា៖ មួយ​ឈុត​នេះអស់​ស្រា​ក្រហមមួយ​ដប​ទើប​ថត​ត្រូវ​! (វីដេអូ)

  • 2017-06-26 04:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​មួយ​ក្នុង​រឿង "មន្ត​ស្នេហ៍​លេខា" ដែល​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​ក្នុង​បែប​បទ​មួយ​ដែល​នាង​ចូល​ចិត្ត ធ្វើ​ហើយ​នាង​ពិបាក​ខ្លាំង​រហូត​ដល់​ត្រូវ​ទទួល​ទាន​ស្រា​មួយ​ដប ទើប​សម្ដែង​ត្រូវ។

ដោយ​មាន​ចំណូល​ចិត្ត​ និង​ទេពកោសល្យ​សម្ដែង​ជា​តួ​ឆ្នាសឆ្នើម វ៉ាន់នីវ៉ា ប្រាប់​ Sabay ថា​នាង​មិន​ចូល​ចិត្ត​ដើរ​តួ​យំ​យែក ហើយ​ក៏​កម្រ​នឹង​​ដើរ​តួ​បែប​នេះ​ដែរ។

នាង​បាន​រំលឹក​ឈុតមួយ​​ក្នុង​រឿង​ "មន្តស្នេហ៍លេខា​" ​ថា ដែល​អ្នក​ដឹក​នាំ​តម្រូវ​ឲ្យ​នាង​សម្រក់​ទឹក​ភ្នែក​ ព្រោះ​​ខូច​ចិត្ត​ដោយ​សារ​សេនី និង​កេន្នី​គេ​បាន​នៅ​ជា​មួយ​គ្នា ហើយ​សេនី​ដែល​ខ្លួន​មាន​ចិត្ត​ស្រឡាញ់​នោះ​ក៏​ចាប់​បាន​ថា ​កន្លង​មក​រូប​នាង​​មានតែង​តែ​កុហក​បោក​ប្រាស់​គេ ទើប​ធ្វើ​ឲ្យ​នាង​ទៅ​ក្លឹប​ផឹក​ស្រា។ ត្រង់​ឈុត​នេះ​ដែរ

ក្នុង​នោះ​នាង​បាន​បញ្ជាក់ថា ដំបូង​នាង​មិន​បាន​ផឹក​ស្រា​ទេ តែ​ដល់​ពេល​យំ​មិន​ចេញ​ទើប​នាង​សម្រេច​​ចិត្ត​​សុំ​​អ្នក​ដឹក​នាំ​ផឹក​មែន​ទែន​តែ​ម្ដង ហើយ​ផឹក​អស់​ដល់​ទៅ​មួយ​ដ​បឯ​ណោះ។

"ផឹក​អស់​មួយ​ដបហើយយំ​​ចេញ​រៀង​ស្ទើរ​ទៀត ទើប​អ្នក​ដឹក​នាំ​ឲ្យ​គេ​មក​វាយ​ដៃ​ខ្ញុំ ដល់​គេ​វាយ​ហើយ​ ទើប​យំ​​ចេញ​មែនតែ​ម្ដង​"។ តួ​សម្ដែងមិន​ចូល​ចិត្ត​យំ​ បន្ថែម​៕

អត្ថបទ៖ សុខណា