អ៊ុន សិទ្ធា មិន​ប្រ​​កាន់​តួ​ឯក​ តែ​សំខាន់​លើ​តម្លៃ

  • 2017-06-26 03:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​​​ទាំង​ក្នុង​រឿង​ភាគ​បុរាណ ​និង​សម័យ​ លោក​ អ៊ុន សិទ្ធា បាន​ប្រាប់​ sabay ​ថា លោក​មិន​ប្រកាន់​​ថា ​ទាល់​តែ​ដើរ​តួ​ឯក​ទើប​លោក​សម្ដែង​​នោះ​ទេ ​គឺ​តួ​អ្វី​ក៏​លោក​ថត​ដែរ​ សំខាន់​ទៅ​លើ​តម្លៃ​។

អតីត​ប្រុសស្អាត​លេខ ១ របស់​ស្ថានីយទូរទស្សន៍ CTN កាល​ពី​ឆ្នាំ ២០០៦ ​លោក​​ អ៊ុន សិទ្ធា តម្លៃ​ខ្លួន​របស់​លោក​កើន​ឡើង​រហូត​ គឺ​ខ្ទង់​ប្រមាណ​ ៥ពាន់​ដុល្លារ​ ក្នុង​មួយ​រឿង។

"ពី​មួយ​រឿង​ទៅ​មួយ​រឿង​ គឺ​តម្លៃ​ខ្លួន​ខ្ញុំ​កើន​ឡើង​រហូត ខ្ញុំ​អត់​អាច​គិត​ថា រឿង​ហ្នឹង​ ផលិត​កម្ម​ណឹង​​តម្លៃ​ប៉ុណ្ណឹង​ ដល់​រឿង​ក្រោយ​តម្លៃ​ខ្ញុំ​នៅ​តែ​ប៉ុណ្ណឹង​ទៀត​អត់​ទេ គឺ​ខ្ញុំ​​ឡើង។ ក្នុង​​មួយ​រឿង​ក្បែរ​ ៥ពាន់​ទាំង​ដុំ​ទាំង​ភាគ បើ​ច្រើន​ភាគ​អាច​នឹង​លើស​​ហ្នឹង តែ​បើ​ក្រោម​៣០​​ភាគ ​ប្រហែល​ហ្នឹង៕

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន