Domino បើក​សាខា​ថ្មី​បញ្ចុះ​តម្លៃ ៥០% ហើយ អាច​មាន​ឱកាស​ឈ្នះ iPhone 7 ទៀត

  • 2017-06-26 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ពិធី​សម្ពោធ​ហាង Domino's Pizza សាខា​ផ្សារ​ដើម​ថ្កូវ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៤ មិថុនា ២០១៧ ដែល​ជា​ម៉ាក​ភីហ្សា​លំដាប់​លេខ ១ មក​ពី​អាមេរិក Domino មាន​ប្រូម៉ូសិន​ពិសេស​ដោយ​បញ្ចុះ​តម្លៃ ៥០% លើ​ការ​ទិញ​ភីហ្សា​ខ្នាត​ធំ និង​ខ្នាត​កណ្ដាល​គ្រប់​រសជាតិ។

កាន់តែ​ពិសេស​ជាង​នេះ Domino's Pizza ក៏​រៀប​ចំ​ជា​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ផ្ដល់​ជូន​រង្វាន់​ធំ​ជា​ទូរសព្ទ iPhone 7 ដល់​អតិថិជន​ដែល​បាន​ចំណាយ​ចាប់​ពី ៨ ដុល្លារ​ឡើង​ទៅ រួម​ទាំង​កម្មវិធី​ប្រកួតប្រជែង​ស្វែង​រក​ជ័យ​លាភី​ធ្វើ​ភីហ្សា​បាន​លឿន​ជាង​គេ​ជាមួយ​នឹង​រង្វាន់​ទឹក​ប្រាក់​សរុប ២​លាន​រៀល។

លោក គួច សុខលី នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​យីន​កុក​ហ្វូដ​ខ​ប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ទិញ​សិទ្ធិ​Domino's Pizza មក​បើក​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖ "ក្នុង​រយៈ​ពេល ២ ឆ្នាំ​កន្លង​មក​នេះ យើង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បើក​ដំណើរ​ការ Domino's Pizza ទាំង ៥ សាខា​នៅ​ភ្នំពេញ ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិ​ជន ដែល​ចូលចិត្ត​ទទួល​ទាន​ភីហ្សា​រសជាតិ​ដើម​ពី​សហរដ្ឋអាមេរិក"។

លោក គួច សុខលី បាន​បន្ត​ថា៖ "ទន្ទឹម​នឹង​នេះ ពួក​យើង​កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ការ​ពង្រីក​ខ្លួន​កាន់​តែ​ច្រើន​ឡើង ជាមួយ​នឹង​គម្រោង​បើក​ដំណើរ​ការ​ហាង​សរុប​ចំ​នួន ២០ សាខា​ក្នុង​ឆ្នាំ ២០២០"។

Domino's Pizza គឺជា​ម៉ាក​ភីហ្សា​លេខ ១ មក​ពី​សហរដ្ឋអាមេរិក បើក​ដំណើរ​ការ​សាខា​ដំបូង​ក្នុង​ឆ្នាំ ២០១៥ ដោយ​បច្ចុប្បន្ន Domino's Pizza មាន​សាខា​សរុប​ចំនួន ៦ នៅ​បឹង​កេងកង ផ្សារ​ទំនើប​ស៊ីធីម៉ល IFL ផ្សារ​ទំនើប​អ៊ីអនម៉ល ភ្នំពេញ​ថ្មី និង​សាខា​ផ្សារ​ដើម​ថ្កូវ ដែល​ទើប​បើក​សម្ពោធ​នេះ៕

ដោយ៖ វិទូ