បុរសពិការ​ ត្រូវបុគ្គលិកយន្តហោះ បង្ខំឲ្យវារឡើងជិះយន្តហោះ កំពុង​ល្បី

  • 2017-06-29 02:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ជនជាតិ​ជប៉ុន​លោក Hideto Kijima ​ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ Vanila Air ​បង្ខំ​ឲ្យ​វារ​ឡើង​ជិះ​យន្តហោះ​​​ទាំង​​មិន​មាន​រទេះ​​រុញ និង​ជំនួយ​ពី​មិត្តភ័ក្ដិ បាន​​បង្ក​ឲ្យ​មហា​​ជន​ជា​ច្រើន​ខឹង​សម្បារ។

លោក Hideto ​បាន​បញ្ជាក់​ថា ​បុគ្គលិក​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្តហោះ​ទេ ​ប្រសិន​បើ​ខ្លួន​មិន​អាច​ដើរ​ឡើង​ជណ្ដើរ​យន្តហោះ​​បាន​។ លោក​​​ស្ថិត​នៅ​​​ព្រលាន​យន្តហោះ​​តូច​មួយ​​លើ​កោះ Amami ​និង​មិន​មាន​ជណ្ដើរ​លើក​ឡើង​ឡើយ​ ​តែ​បើ​​មិន​វារ​ឡើង​លោក​នឹង​ជាប់​​នៅ​លើ​កោះ​មិន​អាច​ត្រលប់​ទៅ​ផ្ទះ​នៅ​ទីក្រុង​អូសាកា វិញ​បាន​ទេ។

បុរស​វ័យ ៤៤​ឆ្នាំ​ រូប​នេះ ​បាន​​​ធ្លាក់​ខ្លួន​ពិការ​​ត្រឹម​ចង្កេះ​ចុះ​ក្រោម​អស់​រៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បាន​រៀប​រាប់​ថា ​តើ​ឲ្យ​ខ្លួន​ចេញ​ពី​រទេះ​រុញ​យ៉ាង​ម៉េច​កើត តែ​បុគ្គលិក​យន្តហោះ​បាន​ព្យាយាម​ឲ្យ​ចុះ​ពី​​រទេះ រួច​​រុញ​គាត់​ឲ្យ​ឡើង​ជណ្ដើរ។

លោក​បន្ត "​ខ្ញុំ​មិន​ដែល​គិត​ថា ​បុគ្គលិក​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​ជិះ​បែប​នេះ​ទេ ព្រោះ​វា​ការ​រំលោភ​សិទ្ធិ​មនុស្ស"។

ទោះ​ជា​យ៉ាង​ណា ក្រុមហ៊ុន​អាកាសចរណ៍ Vanilla ​បាន​​ធ្វើការ​សុំ​ទោស​​ដល់​លោក Kijima ​ហើយ​ជណ្ដើរ​លើក​នឹង​ត្រូវ​​ដំឡើង​ឆាប់ៗ។ លោក​​ប្រាប់​ថា ​ខ្លួន​បាន​ដើរ​ទស្សនា​តាម​ប្រទេស​ចំនួន ១៥៨ និង​ធ្លាប់​ប្រើ​​ប្រាស់​ព្រលាន​យន្តហោះ​ជាង ២០០ តែ​មិន​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ។ លោក​​បាន​​ពិការ​​ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​​ នៅ​សាលា​បាល់​ឱប​​​តាំង​ពី​ឆ្នាំ ១៩៩០ មក​៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ