CR7 នឹង​​មិន​ចូល​លេង​ដណ្ដើម​លេខ​៣ Confederations Cup ព្រោះ​មូលហេតុ​មួយ

  • 2017-06-29 02:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័រទុយហ្គាល់​ចាញ់​ក្នុង​ពាន Confederations Cup តារា​ឆ្នើម​របស់​ Real Madrid  កីឡាករ​ Cristiano Ronaldo  បាន​ប្រកាស​ថា គេ​បាន​ក្លាយ​ជា​ឪពុក​​កូន​២​នាក់​​ទៀត​ហើយ។

​ព័រទុយហ្គាល់​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​យប់មិញ បន្ទាប់​ចាញ់​ទាំង​ឈឺ​ចាប់​​ក្នុង​វគ្គ​ប៉េណាល់ទី​ជាមួយ​ឈីលី ៣-០។ ក្រោយ​ប្រកួត​ចប់​ Ronaldo បាន​បញ្ចេញ​សារ​មួយ​លើ​ផេក​ហ្វេសប៊ុក​ ដោយ​និយាយ​ថា គេ​បាន​​ទទួល​បាន​កូន​​ប្រុស​២​​នាក់​ដូច្នេះ​ត្រូវ​ទៅ​មើល ហើយ​​នឹង​អវត្តមាន​​ប្រកួត​ដណ្ដើម​លេខ​៣ ពាន Confederations Cup ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

សារ​ទាំង​មូល៖ "ខ្ញុំ​បាន​​បំពេញ​​ភារកិច្ច​សម្រាប់​ក្រុម​ជម្រើស​ជាតិ ទាំង​ខ្លួន​ប្រាណ​និង​ព្រលឹង។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ កូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​បាន​កើត​ហើយ។ សំណាង​មិន​ល្អ ពួក​យើង​បាន​សម្រេច​គោលបំណង​ធំ​​​ដែល​ក្រុម​យើង​ចង់​បាន ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ផ្ដល់​ភាព​រីករាយ​ដល់​ព័រទុយហ្គាល់​ជា​បន្ត​ទៀត"។

គិត​មក​ទល់​ពេល​នេះ Ronaldo មាន​កូន​ប្រុស​៣​នាក់​ហើយ ដោយ​កូន​ច្បង​ឈ្មោះ Cristiano Ronaldo Jr មាន​អាយុ​៧​ឆ្នាំ៕

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី