ផលិត​កម្ម Rock ផ្ដល់​ឱកាស​ដល់​យុវវ័យ​សរសេរ​រឿង​ដុំ​និង​ភាគ​

  • 2017-06-29 07:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ "ប្រកួត​ប្រជែង​អ្នក​និពន្ធ​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០១៧" របស់​ផលិតកម្ម Rock បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី២​ហើយ ដោយ​អ្នក​ទទួល​ជយ​លាភី​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​​រឿង​ភាគ​និង​ដុំ​សម្រាប់​ផលិតកម្ម​តែ​ម្ដង។

លោក យឹម សុសត្យា បាន​លើក​ឡើង​ថា​នេះ​ជា​កម្មវិធី​លើក​កម្ពស់​ការ​តែង​និពន្ធ​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​របស់​​ផលិតកម្ម Rock ដោយ​​​ចង់​ឲ្យ​យុវវ័យ​កម្ពុជា​ទាំង​អស់​មាន​ឱកាស​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន។ "​យុវវ័យ​មាន​លទ្ធភាព​សរសេរ​ហើយ​តែ​មិន​ដឹង​បង្ហាញ​នៅ​ទីណា ពេល​នេះ​ពួក​យើង​ផ្ដល់​​ឱកាស​ឲ្យ​ពួក​គាត់​ក្នុង​ការ​បញ្ចេញ​ស្នាដៃ" លោក​បន្ថែម។

ចំណែក​ឯ​ផលិតករ​និង​ជា​អ្នក​ដឹក​នាំ​រឿង​ ហួត ស៊ីថន បាន​និយាយ​ថា​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ធនធាន​​​មនុស្ស​ជាពិសេស​គឺ​យុវវ័យ​ឲ្យ​ចូល​រួម​ផ្នែក​តែង​និពន្ធ​ក្នុង​វិស័យ​ភាពយន្ត​ដុំ​និង​វីដេអូ​ភាគ។ "ជាក់​ស្ដែង​បេក្ខជន​​ឈ្នះ​ក្នុង​​​កម្មវិធី សាច់​រឿង​គាត់​នឹង​ត្រូវ​ថត​ជា​ភាពយន្ត​សម្រាប់​ផលិតកម្ម Rock តែ​ម្ដង" លោក​បញ្ជាក់​។

សម្រាប់​កញ្ញា ស៊ា រស្មី អ្នក​និពន្ធ​រឿង​ "ខូចចិត្ត​អាជីព" បាន​បញ្ជាក់​បន្ថែម​ថា​បេក្ខភាព​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ដាក់​ពិន្ទុ​២​ដំណាក់កាល​មុន​នឹង​ឈាន​ដល់​ការ​លើក​ពាន ទី១. ទៅ​លើ​សាច់​រឿង និង​ទី​២ ទៅ​លើ​បេក្ខជន​ចូល​រួម​ផ្ទាល់។ កញ្ញា​បន្ត​ថា សម្រាប់​ចំណុច​ទី​១​ទាក់​ទង​នឹង​សាច់​រឿង​ មាន​ចំណុច​តូច​ៗ​ចំនួន​៥​នៅ​ក្នុង​នោះ​សម្រាប់​វាយ​តម្លៃ​គឺ ទៅ​លើ​ចំណង​ជើង​រឿង ប្រធាន​បទ​រឿង ចំណោទ​បញ្ហា​និង​ដំណោះ​ស្រាយ គំនិត​ច្នៃ​ប្រឌិត និង​ឃ្លា​សន្ទនា​ក្នុង​សាច់​រឿង ចំណែក​ឯ​ចំណុច​ទី​២​ទាក់​ទង​នឹង បេក្ខជន​ គឺ​មាន​៣​ចំណុច​សម្រាប់​​​ដាក់​ពិន្ទុ ទី១​តិចនិក​ក្នុង​ការ​ពន្យល់ កម្រិត​វប្បធម៌ និង ស្នាដៃ​កន្លង​មក​របស់​បេក្ខជន៕​

ចុចអាន៖ព័ត៌​មាន​ពាក់​ព័ន្ធ​ជាមួយ​ផលិត​កម្ម​ Rock

ចុចអាន៖ព័ត៌មាន​តែង​និពន្ធ​

ចុចអាន៖ទឹម រដ្ឋា ល្បី​​​មាននិស្ស័យជាមួយ​បុរស​បរទេស​ ចុះ​ប្រុស​ខ្មែរ​វិញ​នាង​ធ្លាប់​មាន​​អត់​? ​​​​​​​​​​​​

អត្ថបទ៖ Samedy