Vidal៖ មុន​​ប៉េណាល់ទី Bravo ថា​នឹង​ចាប់​ឲ្យ​បាន​ពីរ​ទៅ​បី​បាល់

  • 2017-06-29 08:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arturo Vidal របស់​ក្រុម​ជម្រើស​ជាតិ​ឈីលី​​បាន​បង្ហើប ពី​សម្ដី​របស់ Claudio Bravo បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម មុន​ពេល​សង្គ្រោះ​បាល់​ប៉េណាល់ទី​៣​គ្រាប់​របស់​ព័រទុយហ្គាល់ នៅ Confederations Cup កាល​ពី​យប់​មិញ។

ក្រោយ​បញ្ចប់​៩០​នាទី បូក​ទាំង​ម៉ោង​បន្ថែម ឈីលី​និង​ព័រទុយហ្គាល់​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា ដូច្នេះ​ត្រូវ​សម្រេច​រក​អ្នក​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី។ ៣​គ្រាប់​ដំបូង​របស់​​ម្ចាស់​បាន Euro 2016 ទាត់​ដោយ Ricardo Quaresma, Joao Moutinho និង​ Nani សុទ្ធ​មិន​អាច​ឆ្លង​ផុត​​ដៃ​​របស់ Bravo។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ Vidal បាន​ទម្លាយ​ពាក្យ​ដែល​ Bravoប្រាប់​មិត្ត​រួម​ក្រុម​មុន​ពេល​ប៉េណាល់ទី​ថា៖ " Bravo ពិត​ជា​អស្ចារ្យ។ គេ​បាន​ប្រាប់​ពួក​ធ្វើ​មុន​ទាត់​ថា គេ​នឹង​ចាប់​យ៉ាង​ណា​ឲ្យ​បាន​២ទៅ​៣​បាល់"។ ឈីលី​នឹង​ឡើង​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ប៉ះ​​អាល្លឺម៉ង់​ឬ​ម៉ិកស៊ីក ដែល​ត្រូវ​លេង​យប់​នេះ​​ម៉ោង​១​រំលង​អាធ្រាត្រ៕ ​​​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ