សង្ឃឹម​ កូន​ប្រុស​ពិការ​ អ៊ិត​ សេដ្ឋា អាច​ដើរ​បាន ​ក្រោយ​ទទួល​ការ​ព្យាបាល​ពី​​​គ្រូ​ពេទ្យ​​ចិត្ត​ធម៌

  • 2017-07-04 07:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ សាយ រតនៈ បាន​ប្រាប់​ Sabay ថា​លោក​គ្រោង​នឹង​នាំ​កូន​ប្រុស​ពិការ​ជើង​របស់លោក​ អ៊ិត សេដ្ឋា ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ចិន​ចិត្ត​ធម៌​ម្នាក់​​​ ដើម្បី​ទទួល​ការ​ព្យាបាល​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។

“​បាទ​ពេល​នេះ​ ខ្ញុំ​កំពុង​តែ​រក​ពេល​ណាត់​ជួប​គ្រូ​ពេទ្យ​ចិន​ដើម្បី​ជួយ​ព្យាបាល​កូន​ប្រុស​ពិការ​ របស់​ បង​ អ៊ិត សេដ្ឋា ​តែ​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ថា​ ប្អូន​ប្រុស​គាត់​អាច​រួច​ផុត​ពី​ភាព​ពិការ​ ឬ​យ៉ាង​ណា​នោះ​ទេ​ ទាល់​តែ​ជួប​គ្រូ​ពេទ្យ​ចិន​ចិត្ត​ធម៌​សិន​បាន​ដឹង​"។ ពិធី​ករ​រូប​នេះ​លើក​ឡើង​ដូច្នេះ​។

សាយ រតនៈ បន្ថែម​ថា តាម​ការ​អះ​អាង​ពី​គ្រូ​ពេទ្យ​ចិន​ កូន​ប្រុស​ពិការ​ អ៊ិត សេដ្ឋា ឈ្មោះ អ៊ិត មនោរម្យ​ អាច​​មាន​សង្ឃឹម​ថា​ព្យាបាល​ជា​ ព្រោះ​កន្លង​មក​ខាង​គ្រូ​ពេទ្យ​ចិន​ ក៏​ធ្លាប់​ជួប​ជំងឺ​ប្រភេទ​​នេះដែរ​ ​ព្រម​ទាំង​ព្យាបាល​ឲ្យ​ដើរ​បាន​ទៀត​ផង​។

គ្រូ​ពេទ្យ​​ចិន​ដែល​ត្រូវ​នាំ អ៊ិត មនោរម្យ​ ទៅ​ព្យាបាល​នេះ​គឺ​នៅ​​ភ្នំ​ពេញ​ ចំណែក​ឯ​ថ្លៃ​ព្យាបាល​វិញ​​​​មិន​គិត​ថ្លៃ​អ្វី​ទាំង​អស់​​ Free ជូន​តែ​ម្ដង​។ សាយ រតនៈ បញ្ជាក់​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រូពេទ្យ​ចិន​សុខចិត្ត​ព្យាបាល​ដោយ​មិន​យក​កម្រៃ​នោះ​ ក៏​ព្រោះ​តែ​ការ​អាណិតអាសូរ​ចំពោះ​កូន​ប្រុស​លោក អ៊ិត សេដ្ឋា៕

ចុចអាន៖​រឿង​រ៉ាវ​​ទាក់​ទង​គ្រួសារ​ អ៊ិត សេដ្ឋា

ចុចអាន​ជុំវិញ​បញ្ហាតារាជាតិ

ចុចអាន៖ករុណា ពេជ្រ បញ្ជាក់​សំណូក​​៥ ម៉ឺន​ដុល្លារ​​ចង់​ក្លាយ​​ជាតារាចម្រៀងផលិត​កម្ម​ថោន​

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន