ឈុត​ក្រៅ​ឆាក​ដែល​អ្នក​អាន​ស្រមើ​ស្រមៃ​បំផុត​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" (វីដេអូ)

  • 2017-07-04 07:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជាង​៣លាន​អ្នក​​បាន​អាន​ប្រលោម​លោក​ "ស្រទន់​មន្ត​ស្នេហ៍" ហើយ​ពេល​នេះ​ប្រលោម​លោក​ដែល​មាន​ការ​ពេញ​និយម​បំផុត​ពី​យុវវ័យ​ត្រូវ​បាន​ផលិត​ជា​វីដេអូ​ភាគ​ទូរទស្សន៍។

ឈុត​ដែលអ្នក​អាន​ភាគ​ច្រើន​​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​នោះ​គឺ​ត្រង់​ឈុត​ តូច​មនោរា ចាប់​ វង្ស​សង្វា មក​រៀប​ការ​ជាមួយ​នៅ​លើ​ភ្នំ។ ពេល​នោះ​ តូចមនោរា ចាប់​ផ្តើម​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​លែង​ដឹង​អ្វី​ខុស​អ្វី​ត្រូវ សំខាន់​គឺ​នាង​ចង់​បាន​បង​ប្រុស​ខ្លួន​ធ្វើ​ជា​ស្វាមី​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។

អ្នក​និពន្ធ​ ម៉ីសន សុធារី

អ្នក​និពន្ធ​ ម៉ីសន សុធារី បាន​លើក​ឡើង​​ថា ទីតាំង​ទឹក​ដី​ខេត្ត​កំពត​​គឺ​អំណោយ​ផល​ច្រើន​សម្រាប់​ឈុត​ឆាក​មួយ​នេះ ជាពិសេស​គឺ​វា​ស៊ី​ទៅ​នឹង​សាច់​រឿង​សម្រាប់​អ្នក​អាន​ដែល​បាន​ស្រមៃ​ឈុត​មួយនេះ​ផងដែរ។

ទស្សនា​ឈុត​ក្រៅ​ឆាក​ខ្លះ​ក្នុង​វគ្គ តូច​មនោរា ចាប់​ វង្ស​សង្វា មក​រៀប​ការ​ជាមួយ៖​​​

អត្ថបទ៖ Samedy