៦​សន្លឹកនេះ​ពី​ "ស្រទន់​មន្ត​ស្នេហ៍" ​​​​​អាច​នឹង​​​ដោត​អារម្មណ៍​អ្នក​គាំ​ទ្រ​ខ្លាំង!

  • 2017-06-29 08:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ភាគ​ខ្នាត​ធំ​ដំបូង​បង្អស់ ​"ស្រទន់​មន្ត​ស្នេហ៍" ​​​​ត្រៀម​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ​លើ​កញ្ចក់​ទូរទស្សន៍ CTN។ ប៉ុន្តែ​មុន​នឹង​ទស្សនា​ Sabay នាំ​អារម្មណ៍​ប្រិយមិត្ត​ទាំងអស់​ទស្សនា​រូប​៦​សន្លឹក​ដែល​អាច​នឹង​​​ដោត​អារម្មណ៍​អ្នក​គាំ​ទ្រ​ខ្លាំង។

១. ពណ្ណរី​ ហែក​សំលៀក​បំពាក់​​ត្រៀម​ប្រកួត​តួឯក​ឆោម​គន់​​ចោល​និង​ដេញ​បង​ស្រី (ស្រទន់) ចេញ​ពី​ផ្ទះ។

២. ដាអ៊ីណា ចាក់​កាហ្វេ​លើ​ ស្រទន់ ព្រោះ​ភ្លើង​ច្រណែន​ឈ្នានីស។

៣. នាយក​ក្រុម​ហ៊ុន DM Empire ដួង​មេត្រី លុត​ជង្គង់​អង្វរ​ម្ដាយ​ឲ្យ​ផ្ដាច់​ពាក្យ​ជាមួយ​ ដេត​ភូមិន្ទ និង​សូម​ផ្ដល់​សេរី​ភាព​ឲ្យ​ខ្លួន​វិញ។

៤. បង​ស្រី​ធំ និង ពណ្ណរី តាម​អង្វរ​ឲ្យ ប៊ី ​ត្រឡប់​ទៅ​រស់​នៅ​ជុំ​គ្រួសារ​វិញ ដោយ​អះអាង​ថា​ទោះ​​​គេ​ធ្លាប់​ធ្វើ​ខុស​យ៉ាង​ណា​ក៏​ដោយ​ក៏​លើក​លែង​ទោស។

៥. ប៊ី ប្រាប់​ឲ្យ​ តូចមនោរា ឈប់​​ស្រលាញ់ រង្សសង្វា ដែល​ជា​​បង​ប្រុស​​របស់​ខ្លួន​ទៀត ព្រោះ​វា​ជា​រឿង​មិន​សមរម្យ ប៉ុន្តែ តូចមនោរា មិន​ស្ដាប់​នោះ​ទេ​ថែម​ទាំង​បាញ់​ ប៊ី​ ត្រូវ​ជើង​ទៀត​ផង។

៦. តូចមនោរា ស្រលាញ់​បង​ប្រុស​ខ្លួន​ឯង​រហូត​ខូច​សតិ​អារម្មណ៍​​ដល់​ថ្នាក់​ចាប់​បង្ខំ​​មក​រៀបការ​ជាមួយ​ខ្លួន៕​​​​​​​​​​

ចុចអាន

អត្ថបទ៖ Samedy

អត្ថបទពេញនិយម
អត្ថបទថ្មី