គួរ​តាំង​វត្ថុអ្វីខ្លះក្នុងផ្ទះ​​ ដើម្បី​នាំលាភ​សំណាង​?​

  • 2017-07-06 09:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាក់​តាំង​ដើម​ឫស្សី ថូ​ផ្កា ឆ្មា​បក់ដៃ ឫ​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ផ្ទះ មិន​ត្រឹមតែ​ជួយលំអទិដ្ឋភាព​ផ្ទៃ​បន្ទប់ ឫ​ផ្ទះ ​ឲ្យ​កាន់តែ​មាន​សោភ័ណភាព​មួយ​កម្រិត​​ទេ បើ​តាម​ក្បូន​ហុងស៊ុយ ការ​ដាក់​តាំង​វត្ថុ​មង្គល​នៅ​ក្នុង​ផ្ទះ អាច​នាំលាភ​សំ​ណា​ង​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ផង​ដែរ។ ​

ដើម​ឫស្សី៖ ដាំ​ដើម​ឫស្សី​នៅ​មុខ​ផ្ទះ ឫ​ដាក់​ផើង​ឫស្សី​​ក្នុងផ្ទះ ដើម្បី​ហៅ​លាភ​សំណាង​។ ឫស្សី​ តំណាងឲ្យ​ការ​នាំ​លាភ​សំ​ណា​ង មាសប្រាក់ សេចក្តីសុខ ត្រជាក់​ត្រ​ជុំ និង​ភាព​រលូន​ល្អូកល្អិន ដល់​មនុស្ស​​​ក្នុងផ្ទះ​។

​ផ្កា​ប៉ូ​យ​សៀន៖ ប៉ូ​យ​សៀន ជាដើម​ម​ង្គ​ល​នៃ​ទេវតា​ទាំង​ ៨ ដែល​ការពារ​ ឃុំគ្រង និង​នាំលាភ​សំណាងចូលផ្ទះ​។​

​ថូ​ផ្កា៖ តាំង ​ថូផ្កា នៅ​គ្រប់​ជ្រុង​ផ្ទះ ឫ​ដាក់​ថូ​រូបរាង​ស្រស់​ស្អាត​ខ្នាត​ធំ​ក៏បាន ព្រោះ​ថូផ្កា​​តំណាង​ឲ្យ​សិរីមង្គល ទាញ​ស្រូបយក​លាភ​សំណាង មិត្តភាព ឱកាស និង​សេចក្តីស្នេហា​។

រូបតំណាង

​ត្រី​ប្រាក់ ត្រីមាស៖ ចិញ្ចឹ​ម​ត្រី​ប្រាក់ ត្រីមាស​នៅ​ក្នុង​ទូរ​​ស្អាត និង​ជួយ​ជំរុ​ញថាម​ពល​​មនុស្ស​បានល្អ ចំណែក​អ្នក​នៅក្នុង​ផ្ទះ ​តែងតែមាន​លាភ​សំណាង និង​សេចក្តីស្នេហា​។​

​ឆ្មា​បក់ដៃ៖ ឆ្មា​បក់ដៃ​ពី​ដំបូងឡើយ ​កើត​នៅ​ប្រទេស​ជប៉ុន។ ​ក្បួន​ហុងស៊ុយ​ និយម​ណែ​នាំឲ្យ​ដាក់តាំង​ឆ្មា​បក់ដៃ​នៅ​ជិត​ខាងមុខ​ហាង​លក់​ទំ​និ​ញ ដើម្បី​បក់ដៃ​ហៅ​មាសប្រាក់​ចូល​ផ្ទះ ប៉ុន្តែ​អ្នក​ក៏​អាច​ដាក់​តាំង​ឆ្មា​បក់ដៃ ​នៅ​ក្នុងផ្ទះ​បានដែរ ព្រោះ​ឆ្មា​បក់ដៃ​ ​តំណាងឲ្យ​មាសប្រាក់ ឫ​ជោគ​លាភ (​ដាក់​ឲ្យ​បែរមុខ​ទៅរ​កទ្វារ​)​។​

​កង្កែប​ជើង៣ គីង្គក់​ពាំ​កាក់៖ ដាក់​កង្កែប​ជើង​៣ ឫ​គីង្គក់​ពាំ​កាក់ នៅ​ជិត​ខាងមុខ​ហាង​លក់​ទំនិញ ​លើ​តុ​ធ្វើការ ឫ​លើ​ធ្នើរ​ក្នុង​បន្ទ​ប់ទ​ទួល​ភ្ញៀវ​ ដើម្បី​ហៅ​ភាព​មាន​បាន និងទ្រព្យធន​ចូល​ផ្ទះ (​ដាក់​បែរមុខ​មុខ​ទៅរក​ទ្វា​)​។​

​គំនូរ​ទេសភាព៖ គំនូរទេ​សភាព តំ​ណា​ង​ឲ្យ​សិរី​ម​ង្គ​ល ដែលនាំ​​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​ មាន​សេចក្តីសុខ​ស្ងប់​។ រូបភាព​គូរ​ជាមួយ​រូបភាព​ទន្លេ បឹងបួ ភ្នំ សមុទ្រ ឫ​វាលស្មៅ ដែល​មើល​ទៅ​ស្អាត​ត្រជាក់​ភ្នែក​។

​សេះ សិង្ហ តោ ខ្លា៖ តុក្កតា និង​​រូបចម្លាក់​សត្វ​ទាំង​នេះ នឹង​ជួយ​ចម្រើន​អំ​ណា​ច បារមី​​ក្នុងផ្ទះ​។ គួរ​ដាក់​តាំង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដែល​ស្រស់​ស្អាត រស់​រវើក និង​គួរ​​តាំង​រូប​សត្វ​ទាំង​នេះ មួយ​មុខ​បាន​ហើយ ព្រោះ​ប្រសិន​ជ្រុង​បន្ទប់ ជាទី​ប្រជុំ​សត្វ​ជាច្រើន​ប្រភេទ​នោះ ​អាច​នាំ​ជោគ​លាភ​អាក្រក់ ច្រើនជាង​ជោគ​លាភ​សំណាង​។​

អណ្តើក ក្រ​សា៖ តុ​ក្កតា ​រូបភាព​គំនូរ​អណ្តើក និង​សត្វ​ក្រ​សា ជាម​ង្គ​ល​សិរី​លើ​ភាព​ស្ងប់​សុខ ​​អាយុ​​យឺនយូរ និង​មាន​សុខភាព​ល្អ​។​

ឃ្លោក ៖ ឃ្លោក​ជា​វត្ថុ​ម​ង្គ​ល​ហៅ​មាសប្រាក់ លាភ​សំ​ណា​ង​ចូល​ក្នុងផ្ទះ​។ ប្រសិនបើ​ព្យួរ​ឃ្លោក​នៅក្នុង​បន្ទ​ប់ ​អ្នក​ជំ​ងឺ​ឆាប់​ជា​សះ​ស្បើយ​។

ក្រូច ទទឹម ចេក៖ ចូរ​រក​ពពួក​ផ្លែឈើ​ទាំង​នេះ មក​ដាក់​ក្នុង​កន្ត្រក​ទុក​លើ​តុ​អាហារ​ជាប្រចាំ ព្រោះ​វត្ថុ​ទាំង​នេះ​នាំ​​ភាព​មាន​បាន ស្តុកស្តម្ភ សម្បូរ​បែប៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម