Schweinsteiger និង Villa ត្រូវ​ជ្រើស​ចូល​ក្រុម​​លីគ​អាមេរិក All-Star ត្រៀម​ជួប Real ខែ​ក្រោយ

  • 2017-07-08 07:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Villa របស់​ក្រុម New York City និង Bastian Schweinsteiger របស់​ក្រុម ​ Chicago ជា​កីឡាករ​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជ្រើសរើស​​ចូល​ក្រុម Major League Soccer All-Star។

អតីត​កីឡាករ​របស់ Manchester United ខ្សែ​បម្រើ Schweinsteiger ត្រូវ​បាន​អ្នក​គាំទ្រ​បោះឆ្នោត​ឲ្យ​ ដោយ​សារ​ការ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​រដូវ​កាល​ដំបូង​ជាមួយ Chicago។ ក្រុម All-Star នៃ​ក្របខ័ណ្ឌ MLS នឹង​ជួប​ម្ចាស់​ជើងឯកChampions League និង La Liga នៅ​ថ្ងៃ​ទី ២ ខែ សីហា នៅ​កីឡដ្ឋាន​បាល់​ឱប Soldier Field។

ក្រៅ​ពី SchweinsteigerនិងVilla កីឡាករ​សំខាន់​ៗ​របស់ MLS All-Star ​មាន​ដូច​ជា៖ ខ្សែ​ការពារ Greg Garza និង​មិត្ត​រួម​ក្រុម Miguel Almiron,​ អតីត​អ្នក​ចាំទី Everton កីឡករ Tim Howard បច្ចុប្បន្ន​លេង​នៅ Chicago Rapids និង Kaka  របស់ Orlando City ជា​ដើម៕

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី