តោះ មកស្គាល់កំពូលអ្នកផលិតបច្ចេកវិទ្យា AI របស់ចិន
- 2017-07-10 02:53:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ មកស្គាល់កំពូលអ្នកផលិតបច្ចេកវិទ្យា AI របស់ចិន
ចន្លោះមិនឃើញ
AI មានពាក្យពេញថា Artificial Intelligence ដែលជាបច្ចេកវិទ្យាសម្រាប់បង្កើតម៉ាស៊ីន ឬកម្មវិធីឲ្យមានភាពវៃឆ្លាតក្នុងការគិត ស្រដៀងទៅនឹងសមត្ថភាពគិតរបស់មនុស្ស ហើយរដ្ឋាភិបាលប្រទេសចិន រួមនឹងវិស័យឯកជនរបស់ពួកគេបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការស្រាវជ្រាវបច្ចេកវិទ្យា AI។ ខាងក្រោមនេះ គឺជាបុគ្គលសំខាន់ៗដែលកំពុងដឹកនាំឲ្យបច្ចេកវិទ្យា AI របស់ចិន កាន់តែជឿនលឿន ៖
១) លោក KAI-FU LEE ជាសហស្ថាបនិកក្រុមហ៊ុន Sinovation Ventures និងជាអតីតប្រធានក្រុមហ៊ុន Google ប្រចាំប្រទេសចិន។ លោក Kai-Fu Lees ជាអ្នកដឹកនាំកំពូលមួយរូបលើផ្នែកបច្ចេកវិទ្យាដែលទទួលស្គាល់ទូទាំងពិភពលោក ហើយធ្លាប់មានបទពិសោធន៍ពីបណ្ដាលក្រុមហ៊ុនធំរួមមាន Apple, Microsoft និង Google។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពី Columbia University និងបណ្ឌិតពីសកលវិទ្យាល័យ Carnegie Mellon ។
២) លោក QI LU ជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុន Baidu ដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រក្នុងការជំរុញបច្ចេកវិទ្យា AI ឲ្យកាន់តែមានប្រសិទ្ធភាព។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Fudan។
៣) លោក HAIFENG WANG ជាប្រធានក្រុមស្រាវជ្រាវបច្ចេកវិទ្យា AI នៅក្រុមហ៊ុន Baidu ហើយជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវរបស់ Baidu, បន្ទប់ពិសោធន៍ Big Data, មន្ទីរពិសោធន៍នៅតំបន់ Silicon Valley, បន្ទប់ពិសោធន៍ Augmented Reality, Natural Language Unit, AI Platform Unit និងផ្នែកផ្សេងៗទៀត។ លោក WANG ក៏ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ដែលជាកន្លែងគាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
៤) លោក TONG ZHANG ជានាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ AI នៅក្រុមហ៊ុន Tencent។ Tong Zhang បានចាកចេញពី Baidu ទៅក្រុមហ៊ុន Tencent កាលពីឆ្នាំ ២០១៦ ហើយគាត់ធ្លាប់ជាប្រធានបន្ទប់ពិសោធន៍ Big Data, ធ្លាប់ធ្វើការនៅក្រុមហ៊ុន IBM និង Yahoo និងធ្លាប់ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Rutgers។
៥) លោក JINGREN ZHOU ជាប្រធានអ្នកវិទ្យាសាស្ត្រ និងជាអនុប្រធាននៃ Alibaba Cloud នៅក្រុមហ៊ុន Alibaba។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Alibaba លោក Zhou គឺជាអ្នកគ្រប់គ្រងផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Microsoft ដែលទទួលខុសត្រូវលើការបង្កើតប្រព័ន្ធគណនាទិន្នន័យដ៏ធំមួយដែលអាចប្រើប្រាស់បានលើ Windows, Microsoft Office និង Bing។ លោក Zhou បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Columbia។
៦) លោក JIEPING YE ជាប្រធាននៅ Di Di Research។
៧) លោក YUANQING LIN ជាប្រធានក្រុមស្រាវជ្រាវនៅក្រុមហ៊ុន Baidu។
៨) *លោក PINPIN ZHU ជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi។
៩) លោក WEI XU ជាអ្នកវិទ្យាសាស្ត្រល្បីឈ្មោះនៅក្រុមហ៊ុន Baidu។
១០) លោក WANLI MIN ជាប្រធាន Data Scientist នៅក្រុមហ៊ុន Alibaba។
១១) លោក KUN JING ជាអ្នកគ្រប់គ្រងទូទៅរបស់ Duer នៅក្រុមហ៊ុន Baidu។
១២) លោក DONG YU ជាអនុប្រធាននៃមន្ទីរពិសោធន៍បច្ចេកវិទ្យា AI នៅក្រុមហ៊ុន Tencent ដែលផ្ដោតលើការស្រាវជ្រាវ Speech recognition និងNatural language understanding។ លោក Yu ធ្លាប់ជាអ្នកស្រាវជ្រាវដ៏សំខាន់មួយរូបនៅក្រុមហ៊ុន Microsoft។ គាត់បានទទួលបរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Zhejiang និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Idaho។
១៣) លោក ADAM COATES ជានាយកនៃមន្ទីរពិសោធន៍ AI របស់ Baidu ប្រចាំតំបន់ Silicon Valley។
១៤) លោក KAI YU ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Horizon Robotics។
១៥) លោក JING WANG ជាអតីតអនុប្រធានជាន់ខ្ពស់នៃវិស្វកម្ម នៅក្រុមហ៊ុន Baidu។
១៦) លោក BO ZHANG ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tsinghua។
១៧) អ្នកស្រី HUA WU ជាប្រធានបច្ចេកទេសនៃ NLP Group នៅក្រុមហ៊ុន Baidu។
១៨) លោក WEI LI ជាប្រធាន និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Beihang។
១៩) លោក HONGBIN ZHA ជាសាស្ត្រាចារ្យនៃ Machine Learning នៅសាកលវិទ្យាល័យ Peking។
២០) លោក YUNJI CHEN ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកុំព្យូទ័រ។
បុគ្គលសំខាន់ៗទាំងនេះ រួមនឹងអ្នកជំនាញជាច្រើនផ្សេងទៀតរបស់ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យបច្ចេកវិទ្យា AI របស់ប្រទេសនេះកាន់តែជឿនលឿន ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចកំណត់ផលិតបច្ចេកវិទ្យានេះឲ្យដើរលើសអាមេរិក៕
ចុចអានបន្ត ៖