ក្រោយចេញលក់សាជាថ្មី ជាមួយតម្លៃប្រមាណជាង ៦០០ ដុល្លារ Galaxy Note 7 FE ដែលគេដឹងថាជាម៉ូដែលផលិតតាមគ្រឿងក្នុងចាស់ ឬជួសជុលឡើងវិញពី Galaxy Note 7 ដែលមានបញ្ហាផ្ទុះថ្ម គឺទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនក្នុងប្រទេសកូរ៉េខាងត្បូង និងទីផ្សារអាស៊ី។
Galaxy Note 7
- លេខកូដម៉ាស៊ីន ៖ N930 ទីផ្សារអាមេរិក, N930F ទីផ្សារអឺរ៉ុប, N930G ទីផ្សារឥណ្ឌា
- ចូលទីផ្សារ ខែសីហា ឆ្នាំ ២០១៦
- ទម្ងន់ ៖ ១៦៩ ក្រាម
- អេក្រង់ ៖ Super AMOLED ទំហំ ៥,៧ អ៊ីញ (បង្ហាញរូប ៧៨% នៃអេក្រង់) ប្រភេទ Corning Gorilla Glass 5 វិមាត្ររូប ១៤៤០x២៥៦០ pixels និងដង់ស៊ីតេរូប ៥១៨ ppi។
- Chipset ៖ Exynos 8890 Octa
- CPU ៖ Octa-core (2.3 GHz Mongoose ៤ គ្រាប់ និង 1.6 GHz Cortex-A53 ៤ គ្រាប់)
- GPU ៖ Mali-T880 MP12
- RAM ៖ ៤GB
- អង្គផ្ទុកទិន្នន័យ ៖ ៦៤GB អាចបន្ថែមមេម៉ូរីកាត microSD ដល់ ២៥៦GB
- សមត្ថភាពថ្ម ៖ ៣ ៥០០ mAh
- កាមេរ៉ាមុខ ៖ ១២ មេហ្គាភិចសែល ថតវីដេអូដល់កម្រិត 4K
- កាមេរ៉ាក្រោយ ៖ ៥ មេហ្គាភិចសែល
មានបច្ចេកវិទ្យា IP68 ដែលអាចធន់នឹងទឹកជម្រៅ ១,៥ ម៉ែត្រ រយៈពេល ៣០ នាទី។
Galaxy Note FE
- លេខកូដម៉ាស៊ីន ៖ N935S, N935K, N935L (ចេញលក់ផ្លូវការតែទីផ្សារកូរ៉េខាងត្បូង)
- ចូលទីផ្សារ ខែកក្កដា ឆ្នាំ ២០១៧
- ទម្ងន់ ៖ ១៦៧ ក្រាម
- អេក្រង់ ៖ Super AMOLED ទំហំ ៥,៧ អ៊ីញ (បង្ហាញរូប ៧៩% នៃអេក្រង់) ប្រភេទ Corning Gorilla Glass 5 វិមាត្ររូប ១៤៤០x២៥៦០ pixels និងដង់ស៊ីតេរូប ៥១៥ ppi។
- Chipset ៖ Exynos 8890 Octa
- CPU ៖ Octa-core (2.3 GHz Mongoose ៤ គ្រាប់ និង 1.6 GHz Cortex-A53 ៤ គ្រាប់)
- GPU ៖ Mali-T880 MP12
- RAM ៖ ៤GB
- អង្គផ្ទុកទិន្នន័យ ៖ ៦៤GB អាចបន្ថែមមេម៉ូរីកាត microSD ដល់ ២៥៦GB
- សមត្ថភាពថ្ម ៖ ៣ ២០០ mAh
- កាមេរ៉ាមុខ ៖ ១២ មេហ្គាភិចសែល ថតវីដេអូដល់កម្រិត 4K
- កាមេរ៉ាក្រោយ ៖ ៥ មេហ្គាភិចសែល
មានបច្ចេកវិទ្យា IP68 ដែលអាចធន់នឹងទឹកជម្រៅ ១,៥ ម៉ែត្រ រយៈពេល ៣០ នាទី។
ជារួម Galaxy Note FE គឺមានបច្ចេកវិទ្យា និងតួខ្លួនដូច Galaxy Note 7 សឹងតែ ៩៨% តែខុសគ្នាត្រង់ Note FE មានទម្ងន់ស្រាលជាង Note 7 ២ ក្រាម អេក្រង់បង្ហាញរូបធំជាង ១% តែមានដង់ស៊ីតេរូបទាបជាង ៣ ppi ហើយសមត្ថភាពថ្មទាបជាង ៣០០ mAh៕
ចុចអានបន្ត ៖
ប្រភព៖
GSMarena
ប្រែសម្រួល៖ រដ្ឋ