Klopp ថា Mignolet មិនមែន​ជា​ជម្រើស​ដំបូង​ទៀត​ទេ​បើ...

  • 2017-07-11 06:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mignolet អាច​នឹង​បាត់បង់​ជម្រើស​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​នៅ​រដូវ​កាល​ថ្មី​បន្ទាប់​ពី​លោក Jurgen Klopp បញ្ជាក់​ថា​អ្នក​ចាំទី​របស់​ Liverpool ទាំង​៣​ត្រូវ​ប្រជែង​គ្នា​បើ​​ចង់​លេង​ជា​ប្រចាំ។

ពីឆ្វេងទៅស្តាំ Mignolet, Karius និង Danny Ward

Liverpool បច្ចុប្បន្ន​មាន​អ្នក​ចាំទី​៣​នាក់​ក្នុង​នោះ​ Simon Mignolet ត្រូវ​ប្រើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​រដូវ​កាល​មុន​ ខណៈ​ Loris Karius ដែល​ទិញ​មក​ពី​អាល្លឺម៉ង់​លេង​ជា​ជម្រើស​បម្រុង។​ ដោយ​ឡែក​ Danny Ward ដែល​ត្រូវ​ Huddersfield ខ្ចី​ជើង​នោះ​ក៏​ត្រឡប់​មក​វិញ​ហើយ​ដែរ។

ឆ្លើយ​ទៅ​នឹង​គេហទំព័រ​របស់​ក្លឹប​ លោក​ Klopp បាន​ប្រាប់​ថា៖ "វា​ពិត​ជា​កក់ក្ដៅ​សម្រាប់​អ្នក​ចាត់​ការ​ដូច​ជា​ខ្ញុំ​ដែល​មាន​អ្នក​ចាំ​ទី​៣​រូប​សុទ្ធ​តែ​ខ្លាំង។ ពួក​គេ​ទាំង​អស់​អាច​បង្ហាញ​សមត្ថភាព​ថា​ខ្លួន​​ល្អ​ដល់​កម្រិត​ណា​ បន្ទាប់​មក យើង​នឹង​ដឹង​ថា​នរណា​នឹង​ជាប់​ជា​ជម្រើស​ដំបូង"។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​​បន្ត​ថា អ្នក​ចាំ​ទី​ទាំង​អស់​មាន​​ឱកាស​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​ការ​ប្រកួត​ Pre-Season ដែល​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​តទៅ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី