យប់​នេះ ជើង​ខ្លាំង ផល សោភ័ណ្ឌ ឃ្លាត​ពី​អ្នក​គាំទ្រ​ទៅ​សម្រួច​វិជ្ជា​គុន​នៅ​ថៃ​មួយ​ខែ​

  • 2017-07-14 08:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល​​កម្ពុជា​៣រូប​ គឺ​កីឡាករ​ ផល​ សោភ័ណ្ឌ​ ពេជ្រ ​ម្ទេសខ្មាំង​ និង​ ហ្វីលីក មីលីនម៉ាទីន​​ចេញ​ទៅ​​​ហ្វឹកហាត់​យក​បទពិសោធន​បន្ថែម​ទៀត​នៅ​ប្រទេស​ថៃ​១ខែ​សម្រាប់​ត្រៀម​​ចេញ​ទៅ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ពេល​ខាង​មុខ។​

ផល សោភ័ណ្ឌ និង​កីឡាករ ព្រម​ទាំង​គ្រូ

​លោក​គ្រូ​ វ៉ែន​ សុផល​ បាន​លើក​ឡើង​ថា​ ដើម្បី​បង្កើន​គុណភាព​កីឡាករ​៣រូប​នេះ​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​សហការ​គ្នា​ជា​មួយ​សហព័ន្ធ​ប្រដាល់​សកល​របស់​ប្រទេស​​ថៃ​ក្នុង​ការ​នាំ​យក​កីឡាករ​ទាំង​៣រូបខាង​លើ​ ទៅ​ហ្វឹកហាត់​បច្ចេកទេស​និង​កម្លាំង​បន្ថែម​ទៀត​ផង​ដែរ។​ សម្រាប់​ការ​ស្នាក់​នៅ​ក៏​ដូច​ជា​ការ​ហូប​ចុក​នោះ​គឺ​ភាគី​ខាង​ថៃ​ជា​អ្នក​រាប់រងទាំង​អស់។​

ពេជ្រ ម្ទេសខ្មំាង

គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ត​ថា​ ការ​ចេញ​​ទៅ​ហ្វឹកហាត់​នៅ​ថៃ​នេះ​ ជា​ការ​ល្អ​មួយ​សម្រាប់​កីឡាករ​កម្ពុជា​ ព្រោះ​ថា​នៅ​កន្លែង​ហ្វឹកហាត់​ថ្មី​មាន​បរិយាកាស​ប្លែក​ ហើយ​រៀបរប​នៃ​ការ​ហ្វឹកហាត់​ក៏​អាច​ថា​ប្លែក​ខុស​ពី​កម្ពុជា​ផង​ដែរ។​ ប្រទេស​ថៃ​ជា​ប្រទេស​មួយ​មាន​ការ​ជឿនលឿន​ខ្លាំង​ខាង​វិស័យ​ប្រដាល់​សកល​ ដូចនេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កីឡាករ​កម្ពុជា​យក​បទពិសោធ​ថ្មីៗ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឈាន​ទៅ​យក​មេដាយ​ស៊ីហ្គេម​នា​ពេល​ខាង​មុខ។​

រូបសហព័ន្ធ

លោក​គ្រូ​ វ៉ែន​ សុផល​ រួម​និង​កីឡាករ​ ផល​ សោភ័ណ្ឌ​ ពេជ្រ ​ម្ទេសខ្មាំង​ ហ្វីលីក​ មីលីនម៉ាទីន​ នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី១៤​ ខែ​សីហា​ ទើប​វិល​ត្រលប់​មក​កម្ពុជា​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី