ដឹង​អត់​ថា ចាក់​សាំង១លីត្រ ត្រូវ​ជាប់​ពន្ធ​ប៉ុន្មាន​ប្រភេទ?

  • 2017-07-12 04:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​លិខិត​ប្រកាស​ស្ដី​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​ របស់​ក្រសួង​ពាណិជ្ជកម្ម​ ​តែង​ចេញ​ផ្សាយ​ជា​ប្រចាំ​នោះ​ បាន​ឱ្យ​ដឹង​ថា ក្នុង​សាំង​មួយ​លីត្រ​​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ចាក់​រាល់​ថ្ងៃ​ត្រូវ​ជាប់​ពន្ធ​​ជា​ច្រើន​ប្រភេទ​។ ជាក់​ស្ដែង​តម្លៃ​ប្រេង​ឥន្ធនៈ​បច្ចុប្បន្ន​​ដូចជា៖ សាំង​ស៊ុប​ពែ​មួយ​លីត្រ ៣,៦៥០​រៀល សាំង​ធម្មតា ៣,៥៥០​រៀល និង​ប្រេង ៣,៣០០​រៀល​នេះ ត្រូវ​បង់​ពន្ធ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

​១. ពន្ធ​គយ៖ ​សាំង​ស៊ុបពែ និង​សាំង​ធម្មតា​ស្មើ​នឹង ០.០៤៥៨ ដុល្លារ

​២. អាករ​បន្ថែម៖ ​សាំង​ស៊ុបពែ និង​សាំង​ធម្មតា​ស្មើ​នឹង ០.០២០០ ដុល្លារ

​៣. អាករ​ពិសេស៖ ចំពោះ​សាំង​ស៊ុបពែ និង​ធម្មតា​ស្មើ​នឹង ០.១២៩៨

​៤. អាករ​លើ​តម្លៃ​បន្ថែម៖ សាំង​ស៊ុបពែ​ស្មើ​នឹង ០.០៨០៦ ដុល្លារ, សាំង​ធម្មតា ស្មើ​នឹង ០.០៧៨៩

ដើម្បី​កាន់​តែ​ច្បាស់​សូម​មើល​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី