អបអរសាទរ! U15 កម្ពុជាយកឈ្នះ U15 ហ្វីលីពីនយ៉ាងចាស់ដៃ ៤-០

  • 2017-07-12 13:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោយ ១៥ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម១៥ឆ្នាំដោយលទ្ធផលល្អបំផុត ៤ទល់នឹង ០ នៅក្នុងការប្រកួតពានរង្វាន់ AFF U15 CHAMPIONSHIP ២០១៧។

ការប្រកួតនាកីឡដ្ឋាន Campus ស្ថិតក្នុងខេត្ត ឆុនបុរី ប្រទេសថៃ នៅវគ្គទីមួយគោព្រៃកម្ពុជាបាននាំមុខ ៣ទល់នឹង០ ហើយនៅវគ្គទីពីររកបានតែមួយគ្រាប់ទៀតប៉ុណ្ណោះ។ នេះគឺជាការប្រកួតលើកទីពីរហើយរបស់កម្ពុជា បន្ទាប់ពីប្រកួតមុនពួកយើងភ្លាត់ចាញ់វៀតណាម ២-១ បើទោះជានាំមុខមួយមុនក៏ដោយ៕

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោយ ១៥ឆ្នាំ

អត្ថបទ៖ វីរ័ត្ន