តើ U15 កម្ពុជា បាន៣ពិន្ទុទៀតអត់ ប៉ះ U15 ទីម័រខាងកើតល្ងាចនេះ?
- 2017-07-13 23:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ U15 កម្ពុជា បាន៣ពិន្ទុទៀតអត់ ប៉ះ U15 ទីម័រខាងកើតល្ងាចនេះ?
ចន្លោះមិនឃើញ
ក្រុម U15 កម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុម U15 ទីម័រខាងកើតវេលាម៉ោង ៧:៣០នាទីល្ងាចនេះនៅទឹកដី Chunburi ប្រទេសថៃ ក្នុងជំនួបសន្សំពិន្ទុលើកទី៣ក្នុងពូល B នៃពានរង្វាន់ 2017 AFF U-15 Championship។
បើមើលទៅលើទម្រង់លេងរបស់កម្ពុជាពីរលើកកន្លងមកឃើញថា មានភាពស៊ីចង្វាក់គ្នាល្អ។ ប៉ុន្តែពួកគេបានភ្លាត់ចាញ់ក្រុមខ្លាំងវៀតណាម ២-១ កាលប្រកួតទី១ ដែលការចាញ់នេះ យុវជនកម្ពុជាបានបង្កើតឱកាសនាំមុខមួយគ្រាប់មុនទៀតផង។ ដោយឡែកប្រកួតទី២ របស់កម្ពុជា ពិតជាធ្វើបានល្អមែនទែនដោយបំបាក់ក្រុមយុវជនហ្វីលីពីនរហូតដល់ ៤-០។
ចំណែកក្រុម U15 ទីម័រខាងកើត វិញហាក់ធ្វើមិនបានល្អសោះ ក្នុងចំណោមពីរប្រកួតរបស់គេកន្លងទៅ មិនទាន់ទាត់បញ្ចូលទីដៃគូបានមួយគ្រាប់ឡើយ។ ក្នុងចំណោមពីរប្រកួតរបស់ក្រុមមួយនេះគឺចាញ់ U15 ម៉ាឡេស៊ី ២-០ និងស្មើ U15 ប្រ៊ុយណេ ០-០។
សូមបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានបែងចែកជាពីរពូលគឺ A និង B ក្រុមខ្លាំងចំនួនពីរក្រុមនៅតាមពូលនីមួយៗ នឹងបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ៕
តារាងពិន្ទុពូល B