ជៀស ស្រួច៖ ចូលជាអាជ្ញាកណ្ដាលពេញសិទ្ធិកំពុងដាក់ពិន្ទុ៣សង្វៀន
- 2017-07-17 07:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀស ស្រួច៖ ចូលជាអាជ្ញាកណ្ដាលពេញសិទ្ធិកំពុងដាក់ពិន្ទុ៣សង្វៀន
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់គុនខ្មែរនិងជាអ្នកសិល្បៈកាលពីប៉ុន្មានឆ្នាំមុន ជៀស ស្រួច បច្ចុប្បន្ននេះបានចូលជាចៅក្រមពេញសិទ្ធិហើយ កំពុងបំពេញភារកិច្ច៣សង្វៀនស្ថានីយទូរទស្សន៍បាយ័ន។
លោក ជៀស ស្រួច បានឲ្យដឹងថា បើគិតមកដល់ពេលនេះ លោកបានចូលជាចៅក្រមដាក់ពិន្ទុនៅស្ថានីយទូរទស្សន៍បាយ័នរយៈពេល៣ខែមកហើយ។ នៅពេលដែលបំពេញភារកិច្ចដំបូងហាក់ដូចជាពិបាកបន្តិចដោយសារមិនធ្លាប់ ហើយពេលខ្លះដាក់ពិន្ទុខុសក៏មានដែរ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងនោះ ឥលូវនេះហាក់ប្រសើរជាងមុខអាចយកជាការបានហើយ។
ចៅក្រមថ្មីថ្មោងខាងលើបន្តថា នៅពេលខាងមុខលោកនឹងឡើងចាប់កីឡាករនៅលើសង្វៀនបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះលោកកំពុងហ្វឹកហាត់ថែមទៀត ហើយនឹងអាចរៀនចាប់គូបើកឆាកដំបូងឬគូបិទកម្មវិធី។ បើនិយាយពីប្រាក់ចំណូលវិញ អតីតអ្នកប្រដាល់រូបនេះ ទទួលបានប្រាក់កម្រៃ ៦០ ក្នុង១សប្ដាហ៍ដែលធ្វើការ៣សង្វៀនផ្សេងគ្នា។
បច្ចុប្បន្ននេះ ជៀស ស្រួច កំពុងដាក់ពិន្ទុបីថ្ងៃក្នុងមួយសប្ដាហ៍ គឺចាប់ពីថ្ងៃសុក្រ កម្មវិធីគូបូតា ថ្ងៃសៅរ៍ កម្មវិធីស្រាបៀលីអូ និងថ្ងៃអាទិត្យ មួយសង្វៀនទៀត៕