DJ កូនកណ្ដុរ ស្ទើរបាត់បង់ជីវិតក្នុងឈុតមួយប៉ះ ប៉ែន ចំរុង
- 2017-07-20 03:40:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ កូនកណ្ដុរ ស្ទើរបាត់បង់ជីវិតក្នុងឈុតមួយប៉ះ ប៉ែន ចំរុង
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះ DJ កូនកណ្ដុរ នៅតែចងចាំមិនភ្លេចក្នុងរឿង "អាមោកលក់ម៉ាំ" ត្រង់ឈុតឆាកប៉ះជាមួយ ប៉ែន ចំរុង ព្រោះដល់វគ្គនេះលោកស្ទើរតែបាត់បង់ជីវិតនៅពេលសម្ដែង។
DJ កូនកណ្ដុរ បានប្រាប់ Sabay ទោះបីរឿង "អាមោកលក់ម៉ាំ" ថតចប់១ឆ្នាំ និងបានដាក់បញ្ចាំងនៅរោងកុនរួចរាល់ទៅហើយតែរូបគេនៅតែនឹកឃើញត្រង់ឈុតជិះម៉ូតូឌឺដងគ្នាជាមួយ ប៉ែន ចំរ៉ុង ធ្វើឲ្យដៃម៉ូតូពួកគេទាំងពីរប៉ះគ្នាហើយបោកដួល លោកក៏ចុះពីលើម៉ូតូ ស្រាប់តែពេលហ្នឹងជើងខោធំទៅជាប់ប៊ូមម៉ូតូបណ្ដាលឲ្យដួលបោកទៅទាំងជំហរនៅលើថ្មថ្នល់ជាតិក្បែររង្វង់មូលទួលគោក តែសំណាងល្អបានកែងដៃជួយ។
"នៅពេលដែលខ្ញុំ ដួលបោកខ្លួនទាំងជំហរហ្នឹង បើគ្មានកែងដៃខ្ញុំជួយទេ ប្រហែលជាបោកក្បាលខ្ញុំទៅក្រោយហើយស្លាប់បាត់ទៅហើយ មិនមានមុខមកឈរត្រង់នេះទេ។ ហើយខ្ញុំគិតថាមកពីខុសបច្ចេកទេសក្នុងពេលថត តែមិនអីទេនេះគឺជាមេរៀនទុកសម្រាប់ថ្ងៃក្រោយ"។ DJ កូនកណ្ដុរ រៀបរាប់។
ទោះបីជាជួបហេតុការណ៍ស្ទើរតែបាត់បង់ជីវិតនៅពេលថតរឿង "អាមោកលក់ម៉ាំ" ជាមួយ ប៉ែន ចំរុង ក្ដីតែ DJ កូនកណ្ដុរមិនបានចាត់ទុកថាជារឿងស៊យនោះទេ បែរជាគិតថាជារឿងហេងទៅវិញ ព្រោះជួបរឿងបែបហ្នឹងហើយធ្វើឲ្យរូបគេរងរបួសតិចតួចត្រឹមតែក្រឡិតកែងដៃមិនមានរបួសអ្វីធ្ងន់ធ្ងរ៕
ចុចអាន៖ជុំវិញរឿងរ៉ាវ DJ កណ្ដុរ
ចុចអាន៖ព័ត៌មានជុំវិញតារាជាតិ
ចុចអាន៖មកស្គាល់ កុមារី អួន នីតា ធ្លាប់ថតជិត១០រឿង ក្នុងវិស័យភាពយន្តខ្មែរ