មកស្គាល់ កុមារី អួន នីតា ធ្លាប់ថតជិត១០រឿង ក្នុងវិស័យភាពយន្តខ្មែរ
- 2017-07-19 23:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ កុមារី អួន នីតា ធ្លាប់ថតជិត១០រឿង ក្នុងវិស័យភាពយន្តខ្មែរ
ចន្លោះមិនឃើញ
មិនតិចជាង១០រឿងឡើយដែល កុមារី អួន នីតា ធ្លាប់បានចូលរួមសម្ដែង។ ភាពយន្តទាំងនោះភាគច្រើនកុមារីវ័យ១១ឆ្នាំរូបនេះ ដើរតួជាកូនរបស់ម្ដាយតួឯក នេះបើតាមការបញ្ជាក់ពីសាមីខ្លួនប្រាប់ Sabay។
កុមារីខាងលើបានរៀបរាប់ឲ្យដឹងថា ខ្លួនបានចូលសិល្បៈក្នុងអំឡុងឆ្នាំ២០១៤ ក្នុងកម្មវិធីប្រលងកម្មវិធីកុមារ កូដូម៉ុ ដែលកាលណោះមិនបានទទួលពានជាជើងឯកឡើយ ប៉ុន្តែទទួលបានពាន Smart Kid។ ចាប់តាំងពីពេលនោះមក អ្នកដឹកនាំសិល្បៈជាច្រើនចាប់អារម្មណ៍ ហើយប្អូនក៏មានឱកាសបានប្រលូកសិល្បៈ ជាបន្តបន្ទាប់តែម្ដងទៅ។
ក្រៅពីថតស្ប៉តពាណិជ្ជកម្ម និងខារ៉ាអូខេជាច្រើន កុមារី អួន នីតា ធ្លាប់បានសម្ដែងភាពយន្តមិនតិចជាង១០រឿងឡើយ។ ប្អូនបានរៀបរាប់ឲ្យដឹងថា រឿងទាំងនោះមាន រឿង "ស្នេហានិងកិត្តិយស”, រឿង "កំលោះ៣១ ក្រមុំ៥២”, រឿង "ណារ៉ូសុម៉ាលី”, រឿង "សសរកន្លោង”, រឿង"ក្មេងទី៦”, រឿង "ជីវិតនាងរចនា”, រឿង "នរណាសម្រក់ទឹកភ្នែកដើម្បីអូន”, រឿង "ភ្លើងស្នេហ៍ភ្លើងឬស្យា”,រឿង "ភ្លើងស្នេហ៍ភ្លើងគំនុំ” និងរឿងចុងក្រោយ គឺ រឿង "រថយន្តទៅសៀមរាប"។
កុមារី អួន នីតា មិនមានឈាមជ័រជាអ្នកសិល្បៈនោះទេ ប៉ុន្តែដោយមានទេពកោសល្យពីកំណើត ធ្វើឲ្យប្អូនអាចសម្ដែងបានតែម្ដង។ ក្រៅពីការសម្ដែង នីតាប្រាប់ថា ប្អូនអាចច្រៀងបានថែមទៀតផង។
នីតា មានបងប្អូន២នាក់ ស្រីទាំង២ ហើយប្អូនគឺជាកូនពៅ ម្ដាយឪពុកគឺជាអ្នករកស៊ីធម្មតា ហើយបច្ចុប្បន្នកំពុងរៀនថ្នាក់ទី៦ ។
ដោយសារតែមានទីផ្សារសិល្បៈច្រើន ស្ទើរមិនមានពេលសម្រាក នីតា ត្អូញត្អែរថា ខ្លួនទៅរៀនមិនបានទៀងទាត់ឡើយ ហើយចំណាត់ថ្នាក់ក៏មិនបានល្អដែរ។ បែបនេះក្ដី នីតា បានប្ដេជ្ញាចិត្តថា នឹងបន្តការសិក្សារបស់ខ្លួនរហូតដល់ចប់មហាវិទ្យាល័យឲ្យទាល់តែបាន ហើយចំពោះការងារសិល្បៈវិញ ប្អូនរំពឹងថា ពេលធំពេញវ័យខ្លួននឹងមានឱកាសក្ដាប់បានតំណែងតួឯកជាក់ជាមិនខាន៕
ចុចអាន៖