ព្រឺ​សម្បុរ! ​ក្មេង​ស្រី​អាយុ​ ៩​ឆ្នាំ​ម្នាក់​នេះ​ ច្រៀង​បទ​ "Girl on Fire” ពីរោះ​​ខ្លាំង​ណាស់ ​(វីដេអូ)

  • 2017-07-19 06:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វគ្គ​ថ្មី​របស់​កម្មវិធី​ America's Got Talent លោក Chris Hardwick ដែល​ជា​គណៈកម្មការ​កិត្តិយស​បាន​ចុច​ប៊ូតុង​ Golden Buzzer ឲ្យក្មេង​ស្រី​មួយ​រូប​ឈ្មោះ​ Angelica Hale ព្រោះ​តែ​សមត្ថភាព​ខ្លាំង​របស់​នាង។

ក្មេង​ស្រី​ Angelica Hale

ក្មេង​ស្រី​អាយុ ៩ឆ្នាំ​នេះ មាន​ទី​លំនៅ​នៅ​ទីក្រុង​ Atlanta រដ្ឋ​ Georgia សហរដ្ឋ​អាមេរិក​ បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ ដោយ​ធ្វើ​ឲ្យ​គណៈកម្មការ​ដូច​ជា​លោក Simon Cowell តារា​ម៉ូដែល​ Heidi Klum, Mel B និង​លោក Howie Mandel ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​​ច្រៀង​ចម្រៀង​បទ "Girl on Fire” របស់​នាង​ពិត​ជា​ល្អ​ខ្លាំង។

មិន​ត្រឹម​តែ​មាន​សមត្ថភាព​ច្រៀង​ដ៏​ពីរោះ​បែប​នេះ​តែ​ម្យ៉ាង​ទេ នាង​គឺ​ក្មេង​ស្រី​ដែល​មាន​សំណាង​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ដោយ​ធ្វើ​ការ​វះ​កាត់​ក្រលៀន តាំង​តែ​ពី​នាង​មាន​អាយុ​ ៤ឆ្នាំ​ទៀត​ផង​។ ជំងឺ​នោះ​កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១២ ពេល​នោះ Angelica បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ដោយ​សារ​តែ​​បាក់តេរី​មាន​ប្រតិកម្ម​ជាមួយ​សួត​នាង​ ឈ្មោះ​ថា​ "Sepsis” ធ្វើ​ឲ្យ​នាង​ត្រូវ​តែ​​វះ​កាត់​ជា​ចាំ​បាច់។ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ ២០១៣ ទើប​នាង​សំណាង​ល្អ​មាន​អ្នក​ជួយ​បរិច្ចាគ​ក្រលៀន​ឲ្យ​ Angelica រហូត​នាង​មាន​ជីវិត​ដល់​សព្វថ្ងៃ៕

តោះ! អីចឹង​មក​មើល Angelica សម្ដែង​ទាំង​អស់​គ្នា!

ចុច​អាន​អត្ថបទ៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ