កម្មវិធី AGT គោរពវិញ្ញាណក្ខន្ធ​បេក្ខជន​ម្នាក់​ដែល​បាន​ស្លាប់ តាមវីដេអូប្រឡង​ច្រៀង​

  • 2017-07-13 09:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​ ក្រោយ​បាន​ដឹង​ដំណឹង​ថា​ បេក្ខជន​ម្នាក់​របស់​កម្មវិធី​ America's Got Talent រដូវ​កាល​ទី ១២​នេះ​ បាន​ទទួល​មរណភាព។

កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​មិថុនា​កន្លង​ផុត​ទៅ​ លោក​ Brandon Roger ដែល​ជា​បេក្ខជន​ប្រលង​ កម្មវិធី​បង្ហាញ​ទេពកោសល្យ​លំដាប់​ពិភពលោក​ America's Got Talent បាន​ទទួល​មរណភាព​ទៅ​ហើយ​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​អាយុ​ ២៩​ឆ្នាំ។

ជា​សំណូមពរ​របស់​គ្រួសារ​របស់​លោក​ ខាង​កម្មវិធី​ក៏​បាន​ចាក់​ផ្សាយ​វីដេអូ​ ពេល​លោក​ឡើង​សម្ដែង​សមត្ថភាព​ នូវ​វិញ្ញាសា​ច្រៀង​ ក្នុង​វគ្គ​ Audition ដើម្បី​ជា​ការ​គោរព​ដោយ​ស្មោះ​ជូន​ចំពោះ​បុរស​ក្លាហាន​រូប​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

អត្ថបទ៖ យី សុធារី