ចង់ថតទេសភាពស្រុកខ្មែរកាន់តែស្អាត គួរចេះវិធីនេះ
- 2017-07-20 03:37:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ថតទេសភាពស្រុកខ្មែរកាន់តែស្អាត គួរចេះវិធីនេះ
ចន្លោះមិនឃើញ
ការថតរូបភាពទេសភាព (Landscape) មានការពេញនិយមខ្លាំង ដោយសារងាយស្រួលក្នុងការថត និងមិនតម្រូវឧបករណ៍ថ្លៃៗពេក សូម្បីតែស្មាតហ្វូនក៏អ្នកអាចថតបាន។ ដូចនេះក្រុមការងារ Sabay សូមធ្វើការបង្ហាញបច្ចេកទេសមួយចំនួនសម្រាប់ថតរូបទេសភាពតាមតំបន់ត្រូពិកដូចកម្ពុជា និងអាចប្រើប្រាស់គ្រាប់តំបន់ជុំវិញពិភពលោក។
ប្រភេទ Lens កាមេរ៉ា
ថតរូបទេសភាព គឺចាំបាច់ណាស់នៃការចាប់រូបភាពបានទូលាយ ដូចនេះក៏គួរតែជ្រើសរើស Lens ប្រភេទ Wide យ៉ាងហោចណាស់ 16mm ឬទាបជាងនេះ ហើយកាន់តែពិសេសគឺប្រើប្រាស់កាមេរ៉ាប្រភេទ Full Frame ដែលមានសមត្ថភាពចាប់រូបបានផ្ទៃធំ។
**កំណត់ White Balance**
កាមេរ៉ាមានការកំណត់ White Balance Setting ផ្សេងៗគ្នា ហើយពេលប្រើប្រាស់ Auto White Balance (AWB) កាមេរ៉ានឹងធ្វើការកំណត់ពណ៌ដោយខ្លួនឯង តែពេលខ្លះវាកំណត់ពណ៌មិនត្រូវនោះទេ ជាពិសេសពេលថ្ងៃរះ និងលិចដែលកម្រិតពន្លឺឡើងចុះលឿនពេក។ ដូច្នេះអ្នកអាចប្រើប្រាស់ White Balance តាមការកំណត់នានាដូចជា Daylight, Shade ឬCloudy មានពណ៌ស្រទំ ដែលត្រូវនឹងទិដ្ឋភាពព្រះអាទិត្យរះ និងលិច។
ប្រើប្រាស់ Dynamic Range
ការថតទិដ្ឋភាពព្រះអាទិត្យរះ និងលិច គឺជារឿងពិបាកព្រោះកម្រិតពន្លឺ និងពណ៌ទេសភាពឡើងចុះខ្លាំងដែលតម្រូវឲ្យប្រើប្រាស់ Dynamic Range ប្លែកៗ។ ដំណោះស្រាយដ៏ល្អ អ្នកអាចធ្វើការថតរូបភាពពីរផ្សេងគ្នាលើទិដ្ឋភាពតែមួយដែលមួយកំណត់ពន្លឺសម្រាប់មេឃ និងមួយទៀតកំណត់ពន្លឺសម្រាប់ទេសភាព រួចបញ្ចូលគ្នាជារូបភាពតែមួយដោយ Photoshop ឬTools ផ្សេងៗរួចកំណត់ Exposure បន្ថែម ហើយគួរថតជាប្រភេទ RAW file។
កាមេរ៉ា Settings ដែលគួរប្រើប្រាស់
អ្នកត្រូវការកំណត់ Shutter speed អាស្រ័យលើពន្លឺព្រះអាទិត្យរះ ឬលិច ដោយត្រូវការអនុវត្តច្រើនដង។ ប្រសិនបើអ្នកថតនឹងដៃធ្វើយ៉ាងណាកុំឲ្យ Shutter speed ទាបជាង 1/60 តែបើមាន Tripod គឺអាចចុះទាបតាមតម្រូវការ។
កំណត់ Motion
ពេលអ្នកថតរូបប្រភេទ Motion ដូចជា ទឹកហូរ ឬពពករំកិល អ្វីដែលសំខាន់ជាងគេគឺ Shutter Speed បន្ទាប់មក Exposure setting, aperture និងISO។
កាមេរ៉ា Settings ដែលគួរប្រើប្រាស់
ប្រសិនបើកាមេរ៉ា Remote អ្នកគួរប្រើប្រាស់ Drive mode ជា single shot តែបើគ្មានអ្នកគួរប្រើប្រាស់ timer សម្រាប់កំណត់រយៈពេលថត ដូចជាចុចភ្លាម ២ ឬ ៣ វិនាទីក្រោយបានថត ហើយការកំណត់ដូចនេះក៏ធ្វើឲ្យកាមេរ៉ាញ័រផងដែរ។ ឧទាហរណ៍ ៖ ថតទឹកហូរ អ្នកត្រូវការ Shutter speed 1/4 ដែលអាចធ្វើឲ្យវាព្រាលល្អ។ ចំពោះ White Balance អ្នកគួរប្រើប្រាស់ទៅតាមពន្លឺ ប្រសិនបើនៅជិតនឹងព្រះអាទិត្យរះ ឬលិច គួរប្រើប្រាស់ Daylight, Shade ឬ Cloudy តែប្រសិនបើកំឡុងពេលថ្ងៃ គួរប្រើប្រាស់ AWB។ ប្រសិនបើស្រអាប់ ឬពពកច្រើនគួរប្រើប្រាស់ Shade និង Cloudy។
ប្រើប្រាស់ Depth of Field
ប្រសិនបើអ្នកកំណត់ Depth of Field វាសំដៅលើតំបន់នៃរូបភាពដែលស្ថិតក្នុងការ Focus ច្បាស់ផ្ទៃខាងមុខ ឬផ្ទៃខាងក្រោយតាមការចង់បាន។
កាមេរ៉ា Settings ដែលគួរប្រើប្រាស់
ដោយឡែក ការបង្ហាញខាងលើនេះគ្រាន់ជាបច្ចេកទេសកម្រិតមូលដ្ឋានដែលសម្រាប់ប្រិយមិត្តប្រើប្រាស់សម្រាប់ចាប់ផ្ដើមការថតរូបទេសភាពឲ្យត្រូវការស្តង់ដារ និងអាចផលិតរូបដែលអាចយកជាការបាន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖