ញាក់សាច់! ស៊ឹម សុភ័ណ្ឌ ត្រៀមថតជាមួយសត្វសាហាវៗ ក្នុងរឿងថ្មី
- 2017-07-26 02:14:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ស៊ឹម សុភ័ណ្ឌ ត្រៀមថតជាមួយសត្វសាហាវៗ ក្នុងរឿងថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង លោក ស៊ឹម សុភ័ណ្ឌ បានបង្ហើបឲ្យដឹងថា ខ្លួនទើបតែចុះកុងត្រាថតរឿងភាគថ្មីមួយ ដោយរឿងមួយនោះលោកត្រូវសម្ដែងជាមួយ សត្វសាហាវ ដូចជាខ្លា និងដំរីជាដើម។
ខ្សែភាពយន្តខាងលើមានចំណងជើងថា "សម្បថនិស្ស័យ" ជាភាពយន្តបុរាណលាយសម័យ ក្នុងនោះមានតួឯកចំនួន២គូ មានលោកជាមួយ កញ្ញា សូ លីហ្សា និង លោក ណា ខុន ជាមួយតួឯកស្រីម្នាក់ទៀតមិនទាន់ដឹងច្បាស់ ។ នេះបើតាមការឲ្យដឹងពី ស៊ឹម សុភ័ណ្ឌ។
"គូ ណាខុន គេនៅភ្នំពេញ តែសម្រាប់គូខ្ញុំ ជាអ្នករស់នៅក្នុងព្រៃ តែចុងក្រោយខ្ញុំឡើងមកភ្នំពេញស្លៀកសម្លៀកបំពាក់ដូចគេដូចឯងដែរ" លោក ស៊ឹម សុភ័ណ្ឌ លើកឡើង។
តារាសម្ដែងដដែលបានបន្តរៀបរាប់ពីសាច់រឿងខ្លះៗឲ្យដឹងថា ដំបូងឡើយលោកគឺជាកូនជនជាតិភាគតិចដែលមានឪពុកជាអ្នកខ្លាំង១ក្នុងភូមិ ហើយចូលចិត្តដើរជួយគេជួយឯង។ " ក្នុងព្រៃចឹង តែងមានខ្លា ឬដំរីមកធ្វើបាបអ្នកភូមិ ចឹងខ្ញុំត្រូវប្រយុទ្ធជាមួយសត្វទាំងនោះ ដើម្បីការពារអ្នកភូមិ ដំរីយើងថតផ្ទាល់ តែខ្លាអាចធ្វើក្នុងកុំព្យូទ័រ" លោក ស៊ឹម សុភ័ណ្ឌ បញ្ជាក់។
តាមការលើកឡើងរបស់តារាសម្ដែងមានកំណើតមកពីខេត្តព្រៃវែងរូបនេះ រឿង"សម្បថនិស្ស័យ" មានទាំងអស់ប្រហែលជា៦០ភាគ គ្រោងក្រុងពាលីនៅចុងខែនេះ ដោយថតបណ្ដើរចាក់លើកកញ្ចក់ទូរទស្សន៍បណ្ដើរ។
សូមបញ្ជាក់ផងដែរថា លោក ស៊ឹម សុភ័ណ្ឌ បានបោះជំហានចូលសិល្បៈតាំងពីឆ្នាំ២០០៨ ដែលដំបូងឡើយលោកគ្រាន់តែតារាសម្ដែងកាយវិការខារ៉ាអូខេតែប៉ុណ្ណោះ។ តារាវ័យ៣៤ឆ្នាំមានកំណើតពីភូមិ សំរោងវាល ឃុំ ជីផុច ស្រុក មេសាង ខេត្ត ព្រៃវែងរូបនេះ ទើបតែហក់ចូលសម្ដែងភាពយន្ត ៣ ទៅ ៤ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយធ្លាប់សម្ដែងបានជិត៣០រឿងមកហើយ។ ក្នុងចំណោមរឿងទាំងនោះ លោក ទើបបានគ្រងតំណែងតួឯកចំនួន៣រឿង គឺ រឿង"ឋានសួគ៌ស្នេហ៍", រឿង" ទេពធីតាម៉ាណីកាំង" និងរឿង"សម្បថនិស្ស័យ" ដែលគ្រោងថតខាងលើនេះ៕
ចុចអាន៖
មិនធម្មតាទេ! តារាចម្រៀង និងសម្ដែងកម្ពុជា១២រូបនេះ មានកម្ពស់មិនចាញ់តារាបរទេស
កំប្លែងផងរន្ធត់ផង តែគួរឲ្យចង់ទស្សនា វីដេអូថ្មីពីគូស្នេហ៍ ម៉ា ច័ន្ទបញ្ញា (វីដេអូ)