ផលិតករ​ប្រឈម​អ្វី​ខ្លះ​ពេល​រឿង​១​មាន​តួ​សំខាន់​ជិត​២០​នាក់ និង​សុទ្ធ​តែ​យុវវ័យ?

  • 2017-07-28 10:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ផលិត​វីដេអូ​ភាគ​ទូរទស្សន៍​និង​ភាពយន្ត​​គឺជា​រឿង​មួយ​ដែល​ស្មុគស្មាញ​សម្រាប់​ក្រុម​ផលិត​និង​តួ​សម្ដែង​ផ្ទាល់ ប៉ុន្តែ​ជាក់​ស្ដែង​ភាពយន្ត​អាច​នឹង​ងាយ​ស្រួល​​​ប្រសិន​បើ​តួ​សម្ដែង​សំខាន់ៗ​នៅ​ក្នុង​រឿង​មាន​តិច ប្រសិន​បើ​រឿង​នោះ​មាន​តួ​សំខាន់​ច្រើន​ តើ​ផលិតករនឹង​ត្រូវ​ប្រឈម​អ្វី​ខ្លះ?

លោក​ Rooster Kool ផលិតករ​រឿង "We Are One ឬ ក្រោម​មេឃ​តែមួយ" បាន​លើក​ឡើង​លោក​មាន​បទពិសោធន៍​ធ្វើការ​ក្នុង​រឿង​ដែល​មាន​តួអង្គ​សំខាន់​​ជិត​២០​នាក់ ដែល​ខុស​ប្លែក​ពី​រឿង​របស់​កម្ពុជា​ភាគ​ច្រើន។ អ្វី​ដែល​ជា​ភាព​ខុស​ប្លែក​នេះ​ហើយ​​គឺ​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការ​ផលិត​ដូចគ្នា។

លោក​ Rooster Kool ផលិតករ​រឿង

លោក​មាន​ប្រសាសន៍​បន្ថែមថា​៖ "អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ Schedule របស់​តួ​នីមួយៗ​ ដោយសារ​ពួក​គេ​សុទ្ធ​សឹង​តែ​ជា​សិស្ស​ ដូច្នេះ​ហើយ​បើ​មួយ​រវល់​គឺ​អត់​អាច​ថត​បាន​​ទេ ម៉្យាង​ទៀត​គឺ​ពិបាក​ Control ពេល​ថត​ដោយ​សារ​តួ​ច្រើន មិន​ដូច​រឿង​ផ្សេង​​ដែល​មាន​ Main Cast ត្រឹម​ ៥​ឬ​៦​នាក់​នោះ​ទេ"។

​វីដេអូ​ភាគ "We Are One ឬ ក្រោម​មេឃ​តែមួយ" ជា​រឿង​ភាគ​បែប​យុវវ័យ​ដែល​មាន​២៤​ភាគ​ ក្នុង​ភាគ​នីមួយៗ​គឺ​និយាយ​ពី​ប្រធាន​បទ​ផ្សេងៗ​គ្នា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យុវវ័យ​ផ្ទាល់​តែ​ម្ដង៕​​

រូបពិធីក្រុងពាលីចេញថត

អត្ថបទ៖ Samedy

អត្ថបទពេញនិយម