កាហ្វេ​ជា​ភេសជ្ជៈ​សុខភាព ឬ ជា​អ្នក​បង្ក​គ្រោះថ្នាក់?

  • 2017-07-30 07:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​លើក​ឡើង​ថា ​ការ​ញ៉ាំ​កាហ្វេ​មួយ​ថ្ងៃ​ ៣ ពែង​​នឹង​ជួយ​លោក​អ្នក​ឲ្យ​ផុត​ពី​ជំងឺ​ផ្សេងៗ។ Rob​ M Van Dam អ្នក​ជំនាញ​សុខភាព​សាធារណៈ​​បាន​បង្ហាញ​ទាំង​គុណ​សម្បត្តិ​ និង​ កង្វល់​ស្ដី​ពី​របាយការណ៍​នេះ។

ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ដោយ​​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​អាមេរិក​ ​​(American College of Physicians) ​បាន​សន្មត​ថា​អ្នក​ញ៉ាំ​កាហ្វេ​ជា​ទៀង​ទាត់​​ អាច​មាន​អាយុ​វែង​ជាង​អ្នក​មិន​ញ៉ាំ។ ដោយឡែក ​ការ​សិក្សា​មួយ​ទៀត​បែរ​ជា​បង្ហាញ​ពី​គុណវិបត្តិ​ទៅវិញ​ ស្ដី​ពី​ បញ្ហា​សុខភាព​មួយ​ចំនួន​ទាក់ទង​នឹង​កាហ្វេ រួម​មាន៖

#ទី១ ការ​ទទួល​ទាន​កាហ្វេ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្ដាល​ឱ្យ​ទារក​មាន​ជាតិ​កាហ្វេអ៊ីន​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​លូត​លាស់​ទារក។

#ទី២ កម្ទេច​កាហ្វេ​ដែល​ត្រង​ មិន​បាន​ល្អ មាន​ផ្ទុក​សារធាតុ​ឈ្មោះ​ថា​ cafestol ដែល​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​ ​​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង។

#ទី៣​​ ការ​ផឹក​វា​ជា​មួយ​នឹង​ស្ករ ​ឬ​ក្រែម​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ អាច​នាំ​ឱ្យ​លើស​ថាមពល​រាងកាយ​ និង​ការ​ឡើង​ទម្ងន់។

#ទី៤ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​ផលវិបាក​នៃ​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​ដូច​ជា​មាន​អារម្មណ៍​ ច្របូកច្របល់​ ឬ​ពិបាក​ក្នុង​ការ​គេង​ អ៊ីចឹង​ត្រូវ​កាត់​បន្ថយ។

យ៉ាងណា​ក៏​ដោយ​ សម្រាប់​មនុស្ស​ពេញ​វ័យ​ ការ​ញ៉ាំ​កាហ្វេ​ទៀងទាត់​អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ ដូចជា​ ជំងឺ​មហារីក​ថ្លើម ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​បណ្ដាល​មក​ពី​ថ្លើម និង​ជំងឺ​ទឹកនោម​ផ្អែម​ជា​ដើម។ ម្យ៉ាង​គេ​អាច​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ នៅ​ពេល​យល់​ថា​មិនសូវ​ស្រួល​ខ្លួន ឬ ឈឺ​ក្បាល ព្រោះ​ថា​មាន​តែ​អ្នក​ទេ ទើប​ដឹង​ច្បាស់​ពី​តុល្យភាព​នៃ​សុខភាព​ខ្លួន​ឯង៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម