រកឃើញហើយកន្លែងសែនរ៉ូមែនទិច មានទាំងម្ហូប និងកាហ្វេឆ្ងាញ់ទៀត
- 2017-08-01 05:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយកន្លែងសែនរ៉ូមែនទិច មានទាំងម្ហូប និងកាហ្វេឆ្ងាញ់ទៀត
ចន្លោះមិនឃើញ
បច្ចុប្បន្នហាងកាហ្វេបានក្លាយជាកន្លែងណាត់ជួបដ៏ពេញនិយមរបស់មនុស្សសម័យថ្មី ដោយសារទីនោះជាកន្លែងដែលមានបរិយាកាសល្អអំណោយផលខ្លាំងដល់ការជួបជជែកពិភាក្សាគ្នា ធ្វើការងារជាក្រុម ឬម្នាក់ឯងប្រកបដោយប្រសិទ្ធភាព។
ថ្ងៃនេះ Sabay សូមណែនាំហាងកាហ្វេមួយត្រូវនឹងអ្វីដែលរៀបរាប់ខាងលើ ពិសេសនោះ គឺល្អបំផុតបើអ្នកចង់បានទាំងម្ហូបឆ្ងាញ់ និងកាហ្វេល្អ អង្គុយញុំាស្រួលខ្លួន ក្នុងបរិយាកាសស្រស់ស្រាយបែបធម្មជាតិបៃតង និងសិល្បៈ គឺហាងកាហ្វេ E&M BKK1 ដែលមានទីតាំងនៅលើផ្លូវលេខលេខ ៥៧ សង្កាត់បឹងកេងកង១ និង សាខាទី២ គឺ E&M to go នៅទល់មុខវិទ្យាស្ថានភាសាបរទេស IFL ។
pic
ភាពលេចធ្លោខុសប្លែកគេរបស់ E&M គឺការរចនាម៉ូដហាងប្រកបដោយសិល្បៈទំនើបទាន់សម័យ និងធម្មជាតិបៃតងមើលទៅទាក់ភ្នែកគ្រប់ជ្រុង ធានាថាបើបានចូលដល់ក្នុងហាងហើយដឹងតែចង់ដកទូរស័ព្ទមកថតរូបតែម្តង។
រីឯការរៀចំក្នុងហាងវិញពិតជាសម្បូរបែប ដូចជា ការតុបតែងដោយប្រើសម្ភារៈសិល្បៈបែបស្អាតៗ ដែលភាគច្រើនជាវត្ថុមានកំណត់ កម្រឃើញនៅកន្លែងផ្សេង មានកន្លែងអង្គុយទូលាយស្រលះល្អ តុកៅអីស្អាតមានច្រើនជម្រើស សម្រាប់អង្គុយធ្វើការជាក្រុម តែ២នាក់ ឬម្នាក់ឯងបានយ៉ាងល្អ និងអមដោយតន្ត្រី Background ពិរោះរណ្តំទៀតផង។
[slide]
បើអ្នកចេះលេងព្យាណូកាន់តែឡូយ ព្រោះនៅ E&M សាខាបឹងកេងកងក៏មាន ព្យាណូសម្រាប់ភ្ញៀវលេងកម្សាន្តដើម្បីបង្កើតបរិយាកាសរីករាយ ឬ រូម៉ែនទិចក្នុងឱកាសពិសេសណាមួយ ដូចជា Birthday ឬ Anniversary ជាដើម។ បើបោះជំហានចូលក្នុង E&M សាខាបឹងកេងកង១នេះភ្លាម អ្នកនឹងទាក់ភ្នែកជាមួយរូបគំនូរដ៏ស្រស់ស្អាតប្លែក ធំសម្បើមមួយជាប់ជញ្ជាំង ដែលជាសិល្បៈដ៏កម្រមួយ ចេញពីទឹកដៃសិល្បករគំនូរល្បីឈ្មោះ Peap Tar & Lisa។
លោក វណ្ណដេត អ្នកគ្រប់គ្រងទូទៅនៃហាងកាហ្វេ E&M បានឲ្យដឹងថា៖«ការរៀបចំនៅហាងយើងគ្រប់សាខា គឺផ្តោត សំខាន់លើសិល្បៈ និងធម្មជាតិ ព្រោះយើងចង់ផ្តល់អារម្មណ៍ល្អស្រស់ថ្លាដល់ភ្ញៀវ ជួយកាត់បន្ថយភាពតានតឹង ដោយគេអាចអង្គុយគយគន់ធម្មជាតិបៃតង និងវត្ថុសិល្បៈរបស់យើងជាច្រើនប្រភេទ។ដូច្នេះបើស្ត្រេសល្មម ឬ គិតមិនចេញរឿងការងារ ឬ ការរៀនសូត្រ អាចសាកមកអង្គុយលេងនៅហាងយើង ប្រហែលជាអាចធូរស្បើយបាន»។
«ហាងយើងក៏យកចិត្តទុកដាក់ខ្លាំងលើគុណភាពអាហារ និង ភេសជ្ជៈដែរដោយកាហ្វេយើងជាគ្រាប់កាហ្វេធម្មជាតិគុណភាពខ្ពស់មកពីបរទេស និងឆុងដោយប្រើម៉ាស៊ីនថ្លៃទំនើប ឯអាហារវិញ គឺចម្អិនដោយចុងភៅមានជំនាញខ្ពស់ ដែលមើលទៅមិនត្រឹមតែទំនងគួរឲ្យចង់ញុំានោះទេ រសជាតិក៏ធានាថាត្រូវចិត្តដែរ» ។
Pic
ដំណឹងល្អ! ក្នុងខែសីហានេះ E&M កំពុងមានប្រូម៉ូសិនពិសេសលើភេសជ្ជៈដែលពេញនិយមបំផុតប្រចាំហាងដូចជា៖
E&M BKK1 នៅសាខាបឹងកេងកងទី១ ៖ ១. ជាវភេសជ្ជ:ក្តៅកែវតូចតម្លៃត្រឹមតែ ៨០០០រៀល/កែវធំ ១០២០០រៀល ២. ជាវភេសជ្ជ:ត្រជាក់កែវតូចតម្លៃត្រឹមតែ ៩០០០រៀល/កែវធំ ១១០០០រៀល ចាំកាលទៀត?
E&M to go នៅសាខាមុខ IFL (ក្បែរស្ពានអាកាស៧មករា) ៖
គ្រាន់តែជាវភេសជ្ជ:ដូចបង្ហាញក្នុងរូបមួយណាក៏បានអ្នក នឹងទទួលបានភេសជ្ជ:ក្តៅ ឬត្រជាក់ ១ កែវFree ភ្លាមៗ។
កាន់តែពិសេស! អ្នកនឹងឈ្នះសំបុត្រកុន ”ANNABELLA” ២សន្លឹកFreeភ្លាមៗ ដោយគ្រាន់តែ ៖
pic
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១ សីហា ២០១៧ ដល់ ៧ សីហា ២០១៧ វេលាម៉ោង ៥ល្ងាច ។
ប្រកាសអ្នកឈ្នះនៅថ្ងៃទី ៨-៩ សីហា ២០១៧ វេលាម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅសាខា E&M to go មុខIFL «MAJOR CINEPLEX Cinema AEON MALL»
កុំភ្លេចទៅភ្លក់សាកទាំងអស់គ្នា និងលេងហ្គេមកម្សាន្តដើម្បីឈ្នះរង្វាន់ជាមួយ E&M ណា៎ !!!!
សម្រាប់ព័ត៌មានបន្ថែមពី សូមចូលទៅ Facebook : E&M Coffee ឬ វេបសាយផ្លូវការរបស់ E&M Coffee ឬ អ៊ីម៉េល vandeth@em-coffee.com៕
តោះ! មើលមុខម្ហូប និងភេសជ្ជៈពេញនិយមនៅ E&M បច្ចុប្បន្ន ៖
(Image Caption): ភេសជ្ជៈរូបមន្តថ្មី សាកហើយដឹងតែជក់ចិត្ត