ឈុត​ធំ​ទៅ​ហាត់​នៅ​ម៉ាឡេស៊ី​អត់​មាន ចាន់ វឌ្ឍនាកា

  • 2017-08-01 08:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​ឈុត​ធំ​ចំនួន ៨​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​​​ក្រុម U22 កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ពេល​ក្រុម​យុវជន​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

​កីឡាករ​ទាំង​៨​រូប​នេះ​​មិន​មាន​វត្តមាន​តារា​ឆ្នើម ចាន់ វឌ្ឍនាកា ទេ​ពោល​គឺ​មាន​ ប្រាក់ មុន្នីឧត្ដម ឃួន ឡាបូរ៉ាវី កែវ សុខផេង រស់ សំអឿន ស៊ូ យ៉ាទី ឈិន ឈឿន ទិត្យ ឌីណា និង​ ធារី ចន្ថា​ប៊ីន។ ក្រុម​កីឡាករ​ទាំង ៨​រូប​ទៅ​ម៉ាឡេស៊ី​នេះ​​​ហ្វឹកហាត់​ផ្នែក​កម្លាំង​កាយ សម្បទា​ជាពិសេស ប៉ុន្តែ​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​ពី U-22 កម្ពុជា។

ការ​ហ្វឹកហាត់​របស់​​​ឈុត​ធំ​ ​ទៅ​ជា​មួយ​​ក្រុម​ U22 ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ AFC Asain Cup UAE 2019 ​ដោយ​ជួប​​ក្រុម​ជម្រើសជាតិ​វៀតណាម នា​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ពហុកីឡដ្ឋានជាតិ​៕

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៨​រូប​៖​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​