មកពីដើរលេងយប់ជ្រៅ បែកគំនិតរំលោភសត្វលា
- 2017-08-03 07:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីដើរលេងយប់ជ្រៅ បែកគំនិតរំលោភសត្វលា
ចន្លោះមិនឃើញ
បុរសម្នាក់រស់នៅរដ្ឋ Arkansas សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចោទប្រកាន់ករណីបៀតបៀនផ្លូវភេទសត្វ បន្ទាប់ពីឃើញជនសង្ស័យធ្វើសកម្មភាពរំលោភសត្វលាតាមរយៈកាមេរ៉ាបង្កប់។
បុរសសង្ស័យមានឈ្មោះ Everett Lee Compton អាយុ ៤៩ឆ្នាំ ត្រូវបានចាប់ឃុំុំខ្លួន ក្រោយពីសមាជិកគ្រួសាររងគ្រោះរាយការណ៍ទៅកាន់ប៉ូលិសថា មានមនុស្សចម្លែកម្នាក់បានធ្វើសកម្មភាពស្រើបស្រាលផ្លូវភេទលើសត្វមួយលាក្បាលរបស់ខ្លួន ក្នុងចំណោមមេលាទាំង២ក្បាល នៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ កាលពីថ្ងៃទី ១៦កក្កដា។
ភ្លាមៗនោះ ប៉ូលិសបានទៅដល់កន្លែងកើតហេតុ រួចរកឃើញជនសង្ស័យកំពុងលាក់ខ្លួននៅក្បែរគុម្ពោតព្រៃនៅជិតសត្វលា។ ពេលប៉ូលិសសួរនាំថា គាត់កំពុងធ្វើអ្វីលើសត្វលានោះ គាត់បានឆ្លើយថា ខ្លួនទើបមកពីដើរលេងយប់ជ្រៅ រួចក៏សម្រេចចិត្តយកមើមការ៉ុតឲ្យសត្វលាស៊ីប៉ុណ្ណោះ។
ចំណែកម្ចាស់សត្វលា អ្នកស្រី Whitaker អះអាងថា មេសត្វលាមួយក្នុងចំណោមទាំង ២ក្បាល បានផើមហើយ និងចោទលោក Compton ថា បានចាប់រំលោភវាពីមុនៗមក ទើបខ្លួនសង្ស័យក៏សម្រេចដាក់កាមេរ៉ាបង្កប់។
យ៉ាងណាជនសង្ស័យត្រូវបានចោទប្រកាន់ជាច្រើនករណី ដូចជា ៤ករណី ការរំលោភសត្វ ៤ករណី ការលបចូលផ្ទះរបស់គេ និង ៥ករណីអំពីការប្រព្រឹត្តិអំពើឃោរឃៅលើសត្វ។ លើសពីនេះ គាត់ត្រូវបង់ប្រាក់ធានាចំនួន ៥ ០០០ដុល្លារទៀតផង។ លោកត្រូវបានតុលាការបង្គាប់ឲ្យមកបង្ហាញខ្លួននៅថ្ងៃទី ១១កញ្ញាខាងមុខ៕
ចុចអាន៖