Murray ប្រឈមបាត់តំណែងលេខ១ ក្រោយដកខ្លួនពី Canadian Open
- 2017-08-04 04:29:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Murray ប្រឈមបាត់តំណែងលេខ១ ក្រោយដកខ្លួនពី Canadian Open
ចន្លោះមិនឃើញ
កីឡាករវាយតិន្នីសអង់គ្លេសលេខ១ពិភពលោក Andy Murray បានដក់ខ្លួនចេញពីកម្មវិធីប្រកួត Canadian Open ដោយសារតែរបួសត្រគាក ដែលបន្សល់ទុកតាំងពីប្រកួត Wimbledon មិនទាន់ជាសះស្បើយ។
កីឡាករវ័យ៣០ឆ្នាំបាននិយាយថា គេពិតជាខកចិត្តជាខ្លាំង ដែលមិនអាចចូលរួមក្នុងកម្មវិធី Canadian Open ដែលត្រៀមប្រកួតនៅសប្ដាហ៍ក្រោយ នៅទីក្រុង Montreal និង Toronto ប៉ុន្តែគេសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីវិលលើទីលានវិញឲ្យឆាប់រហ័ស។
Murray អាចនឹងបាត់បង់តំណែងលេងមួយពិភពលោកទៅកាន់ Rafael Nadal នៅសប្ដាហ៍ក្រោយ ដោយសារមិនបានចូលរួមកម្មវិធីខាងលើ ហើយការត្រៀមខ្លួនចូលលេងពាន US Open គ្រោងចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែ សីហាក៏មិនទាន់ប្រាកដទៀត៕
ចុចអាន៖