មានល្បិចថ្មី អាចបង្កើនសំឡេងចម្រៀងលើ iPhone ឲ្យឮខ្លាំងជាងធម្មតា
- 2017-08-10 03:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានល្បិចថ្មី អាចបង្កើនសំឡេងចម្រៀងលើ iPhone ឲ្យឮខ្លាំងជាងធម្មតា
ចន្លោះមិនឃើញ
ជាធម្មតានៅកន្លែងមានមនុស្សច្រើនឬមានសំឡេងរំខានចេញពីខាងក្រៅខ្លាំង វាពិតជាពិបាកខ្លាំងណាស់ក្នុងការធ្វើឲ្យសំឡេងចម្រៀងដែលចាក់ចេញពីទូរសព្ទ iPhone អាចឮច្បាស់ល្អ។ យ៉ាងណាមិញក្រៅពីការចុចប៊ូតុងដំឡើងសំឡេងឲ្យអស់ហើយ នៅមានវិធីមួយទៀតដែល Sabay ចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។
១.ចូលទៅកាន់កម្មវិធី Settings
២.អូសមកក្រោមរើសយកពាក្យ Music
៣.ចុចលើប្រអប់ EQ
៤.អូសមកក្រោមរើសយកពាក្យ Late Night (ជាការស្រេច)
តាមការសាកល្បងចេញពីគេហទំព័រ iDropNews បង្ហាញថា ការធ្វើបែបនេះ ពិតជាអាចបង្កើនកម្រិតនៃសំឡេងចម្រៀងរបស់ទូរសព្ទ iPhone ឲ្យលឺខ្លាំងជាងធម្មតាយ៉ាងពិតប្រាកដណាស់។